សមាជិក​ព្រឹទ្ធសភាអាមេរិក​ថា​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​ ត្រូវតែ​ដោះស្រាយ​ករណី​ឃាតកម្ម​លើ​លោក​ Khashoggi !!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សមាជិក​ព្រឹទ្ធសភាអាមេរិក​ថា​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​ ត្រូវតែ​ដោះស្រាយ​ករណី​ឃាតកម្ម​លើ​លោក​ Khashoggi !!!

21/01/2019
បរទេស “ខ្ញុំ​សូមធ្វើសេចក្តី​សន្និដ្ឋានថា​ ទំនាក់ទំនង​ទ្វេភាគី​រវាង​សហរដ្ឋអាមេរិក​ និង​សម្ព័ន្ធមិត្ត​គឺប្រទេសអារ៉ាប៊ីសាអូឌីត​ មិនអាច​រីកលូតលាស់​ទៅមុខ​បាននោះទេ​ ប្រសិនណាបើ​ ព្រះអង្គម្ចាស់​រាជទាយាទ​បេនសាល់ម៉ាន​ មិនព្រម​ដោះស្រាយ​ករណី​ឃាតកម្មលើ​អ្នកកាសែត​ Khashoggi ឲ្យ​ជ្រះស្រលះទេនោះ​”។ នេះ​ គឺ​ជាការលើកឡើង​របស់​ព្រឹទ្ធសមាជិក​អាមេរិក​លោកLindsey Graham​។

មិនតែប៉ុណ្ណោះ​ ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មានមួយ​ នៅក្នុងទីក្រុង​អង់ការ៉ា​ ប្រទេស​តួកគី​ លោក​Graham​ បានគំរាម​ផងដែរថា​ អាមេរិក​នឹងដាក់ទណ្ឌកម្ម​បន្ថែមទៀត​ ប្រឆាំងទៅនឹង​ជនសង្ស័យ​សម្លាប់លោក​ Khashoggi ទាំងជិត២០​ នាក់​។ ក៏ប៉ុន្តែ​ លោក​មិនបានបញ្ជាក់ទេថា​តើអ្វី​ជា​ទណ្ឌកម្មបន្ថែម​ ដែល​អាមេរិកគ្រោង​នឹងដាក់នោះ​។

សូមជ្រាបផងដែរថា​ បណ្តាប្រទេស​លោកខាងលិច​ ដែលជា​សម្ព័ន្ធមិត្ត​របស់​អាមេរិករួមមាន​ បារាំង​ និងកាណាដា​ជាដើម​ ក៏បាន​ប្រកាស​ដាក់​ទណ្ឌកម្មលើ​ជនជាតិ​អារ៉ាប៊ីសាអូឌីតទាំ​ងអស់​ ដែលជាប់សង្ស័យ​ថាបានចូលរួមក្នុង​អំពើឃាតកម្ម​យ៉ាងព្រៃផ្សៃ​លើរូបលោក​ Khashoggi​។ លោក​ Khashoggi ដែលគេស្គាល់ថា​ ជាអ្នកកាសែត​ប្រឆាំងទៅនឹង​របបដឹកនាំទីក្រុង​រីយ៉ាដនាបច្ចុប្បន្ននេះ​។

បើគិតមកដល់ពេលេនះ​ ឃាតកម្ម​លើអ្នកកាសែត​ជនជាតិអារ៉ាប៊ីសាអូឌីត​ បាន​កន្លងហួសទៅ​រយៈពេលប្រមាណជាង​ ៣ ខែ​មកហើយ​ ប៉ុន្តែ​ពន្លឺយុត្តិធម៌​សម្រាប់រូបលោក​ និង​ក្រុមគ្រួសារ​ នៅ​មិនទាន់បាន​រកឃើញនោះទេ​។ មិនតែប៉ុណ្ណោះ​ សូម្បីតែ​សាកសព​របស់​លោក​ ក៏គេ​នៅមិនទាន់​រកឃើញដែរ​។

គួររឮកជូនទៀតថា​ បើតាមអាជ្ញាធរតួកគី​ លោក​ Khashoggi​ ត្រូវបានសម្លាប់​ ដោយជនជាតិអារ៉ាប៊ីសាអូឌីត​មួយក្រុម​ ដែលមានគ្នាចំនួន​ ១៥ នាក់​ នៅខណៈពេលដែល​រូបលោក​សុំឯកសារ​ដើម្បី​រៀបអាពាហ៍ពិពាហ៍​ នៅឯស្ថានកុងស៊ុល​អារ៉ាប់ប៊ីសាអូឌីត​ ប្រចាំនៅ​ទីក្រុងអ៊ីស្តង់ប៊ុល​ ប្រទេសតួកគី​ កាលពីថ្ងៃទី២​ ខែតុលា​ ឆ្នាំ ២០១៨​កន្លងទៅ​។

នៅគ្រាកន្លងមក​ មជ្ឃដ្ឋាន​សហគមន៍អន្តរជាតិ​បាន​ទម្លាក់ការទទួលខុសត្រូវទាំងស្រុង​ ទៅឲ្យព្រះរាជបុត្រ​ស្នងរជ្យ​ ម៉ូហាម៉េត​ បេនសាល់ម៉ាន​ ក៏ប៉ុន្តែ​រដ្ឋាភិបាល​ទីក្រុងរីយ៉ាដ​ តែងតែ​បដិសេធថា​ព្រះអង្គម្ចាស់​ បេនសាល់ម៉ាន​ មិនមែនជាអ្នក​នៅពីក្រោយ​ ហើយក៏​មិនមាន​ជាប់ពាក់ព័ន្ធអ្វីបន្តិចសោះឡើយ​ទៅនឹង​ករណីឃាតកម្មនេះ​។