គតិបណ្ឌិតទាំង១០ ដែលសុទ្ធតែបានសម្រឹងសម្រាំងចេញពីសៀវភៅទស្សនវិជ្ជាល្បីៗ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គតិបណ្ឌិតទាំង១០ ដែលសុទ្ធតែបានសម្រឹងសម្រាំងចេញពីសៀវភៅទស្សនវិជ្ជាល្បីៗ

21/01/2019
គតិបណ្ឌិតទាំង១០ ដែលសុទ្ធតែបានសម្រឹងសម្រាំងចេញពីសៀវភៅទស្សនវិជ្ជាមួយចំនួនដែលបានកត់ត្រាទុកនូវពុទ្ធដីការបស់ព្រះពុទ្ធអង្គ សម្ដីមាសរបស់មេដឹកនាំ ទស្សនវិទូ និងបុគ្គលល្បីៗនៅជុំវិញពិភពលោក។

គតិបណ្ឌិតទាំង ១០នោះ រួមមាន៖
១. ព្រះពុទ្ធអង្គមានពុទ្ធដីកាថា «ស្គាល់ខ្លួនឯងនាំឱ្យស្គាល់អ្នកដទៃ ឈ្នះខ្លួនឯងនាំឱ្យឈ្នះអ្នកដទៃ»
២. សត្រូវរបស់សាមគ្គី គឺការញុះញង់ ព្រោះយើងច្រើនតែស្រែកប្រាប់គ្នាថា «សាមគ្គីៗៗ» តែយើងច្រើនមិនស្គាល់ «ការញុះញង់បំបែកបំបាក់សាមគ្គី» ហើយយើងត្រូវបានគេញុះ​ឱ្យបែបបាក់សាមគ្គីពីគ្នា។ ព្រះភិក្ខុ ប៉ាង ខាត់ (១៩១០-១៩៧៥) ព្រះសង្ឃកម្ពុជាដ៏ល្បីល្បាញមួយអង្គ នៅចុងសម័យអាណានិគមបារាំង និងនៅក្នុងសម័យសង្គមរាស្ត្រនិយម។
៣. មេដឹកនាំដែលជោគជ័យ គឺជាមេដឹកនាំដែលធ្វើឱ្យអ្នកជុំវិញខ្លួនរបស់គាត់ទទួលបានជោគជ័យផងដែរ។ ព្រះបាទជ័យវរ្ម័នទី៧ ឬជយវធ៌ន ព្រះអង្គប្រសូត្រនៅ គ.ស ១១២៥ និងប្រហែលជាសោយទិវង្គតនៅ គ.ស ១២១៩? ចំណែករជ្ជកាលគ្រងរាជ្យរបស់ព្រះអង្គ គ.ស ១១៨១-១២១៨។
៤. ការប្រមូលផ្ដុំអំណាច គឺជាសត្រូវនៃលទ្ធិប្រជាធិបតេយ្យ។ លោក រ៉ូណាល់ រីហ្គែន (១៩១១-២០០៤) ប្រធានាធិបតីទី៤០របស់សហរដ្ឋអាមេរិក។
៥. ប្រជាធិបតេយ្យមិនមែនជារបបល្អបំផុតនោះទេ តែជារបបដែលមានចំណុចអាក្រក់តិចបំផុត។ លោក វិនស្តុន ឆឺតឈីល (១៨៧៤-១៩៦៥) អតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស។
៦. ធ្វើជាមនុស្សកុំយកខ្លួនឯងធ្វើជាធំជ្រុលពេក ត្រូវរៀនឱ្យតម្លៃអ្នកដទៃផង ពីព្រោះមនុស្សកើតមកមានសមត្ថភាពផ្សេងៗគ្នា។ សម្ដេចសង្ឃមកពីទីបេ ដាឡៃ ឡាម៉ា (១៩៣៥-បច្ចុប្បន្ន)។
៧. មនុស្សដែលអស្ចារ្យ គិតទៅលើរឿងត្រឹមត្រូវជាគោល ចំណែកមនុស្សអន់វិញ គិតទៅលើផលប្រយោជន៍ជាធំប៉ុណ្ណោះ។ ទស្សនវិទូបុរាណចិន ខុង ជឺ (៥៥១-៤៧៩ មុន គ.ស)
៨. មិត្តល្អរបស់ខ្ញុំ គឺមនុស្សដែលឱ្យសៀវភៅដែលខ្ញុំមិនបានអានពីមុន។ លោក អាប្រាហាម លីនខល (១៨០៩-១៨៦៥) ប្រធានាធិបតីទី១៦របស់សហរដ្ឋអាមេរិក។
៩. ឱ្យតែប្រជារាស្ត្រគាំទ្រ ទឹកដីគង់តែយកបានមិនខាន។ ស្ដេចនគរស៊ូ លាវ ប៉ី (ក្នុងរឿងសាមកុក)
១០. មេដឹកនាំដែលយកចិត្តរាស្ត្របាន ក៏អាចយកចិត្តទេវតាបានដូចគ្នា។ លោកទីប្រឹក្សា ស៊ី ស៊ូ អ្នកដែលប្រាប់ឱ្យ លាវ ប៉ី ឡើងភ្នំនាគដេកតាមរក ខុង មីង (ក្នុងរឿងសាមកុក) ហើយ ស៊ី ស៊ូ ក៏ជាបុគ្គលមានឈ្មោះល្បីម្នាក់ក្នុងប្រវត្តិសាស្ត្របុរាណចិន នាចុងរជ្ជកាលហាន់ផងដែរ៕

ប្រភព៖ Fresh News