អគ្គនាយកសមាគម និងវិទ្យុសំលេងជនពិការភ្នែកបានប្រជុំជាមួយមន្ត្រីក្រោមឱវាទស្តីពីផ្នែក សារព័ត៌មាន និង រឿងធ្វើវិសោនកម្មច្បាប់ថ្មី ស្តីពីច្បាប់ផ្ទៃក្នុងនៅសមាគម និងវិទ្យុសំលេងជនពិការភ្នែក!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អគ្គនាយកសមាគម និងវិទ្យុសំលេងជនពិការភ្នែកបានប្រជុំជាមួយមន្ត្រីក្រោមឱវាទស្តីពីផ្នែក សារព័ត៌មាន និង រឿងធ្វើវិសោនកម្មច្បាប់ថ្មី ស្តីពីច្បាប់ផ្ទៃក្នុងនៅសមាគម និងវិទ្យុសំលេងជនពិការភ្នែក!!!

18/01/2019
ខេត្តបាត់ដំប៖  លោកអគ្គនាយក សែម សំណាង បានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយមន្ត្រីក្រោមឱវាទរបស់គាត់ ដើម្បី ជជែកពិភាក្សា អំពីការធ្វើវិសោនកម្ម ច្បាប់ផ្ទៃក្នុង ដើម្បីការពារផលប្រយោជន៍ នៅក្នុងសមាគម និងវិទ្យុសំលេងជនពិការភ្នែក ខេត្តបាត់ដំបងនៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៩។ ក្នុងនោះដែរច្បាប់ដែលត្រូវលើកឡើងមាន៧ចំណុចដែលត្រូវធ្វើវិសោនកម្មច្បាប់ គួបញ្ជាក់ផងដែរថាក្រោយពីយើងបានពិភាក្សារួចមកយើងសម្រេចបានត្រូវកែប្រែច្បាប់ខ្លះ តែប៉ុណ្ណោះ រីឯច្បាប់មួយចំនួនផ្សេងទៀតនៅរក្សាដដែល។

ចំនែកផ្នែកព័ត៌មានលោកអគ្គនាយក ក៏ដូចលោកអគ្គនាយករង និង នាយកសាខា ប្រធានផ្នែក ក៏ដូចបុគ្គលិកទាំងអស់បានផ្តោតសម្ខាន់ទៅលើការផ្សាយតាមប្រពន្ធ័អនឡាញ គឺធ្វើយ៉ាងណាឲ្យត្រូវតាមដំរូវការរបស់អតិថិជនត្រូវការតាមពេលបច្ចុប្បន្ន។ ហើយក៏បានសម្រេចថានឹងចំណាយប្រាក់ទិញឧបករណ៍មួយចំនួនដើម្បីធ្វើការអនុវត្ត ក៏ដូចដែលអង្គប្រជុំបានលើកឡើងនៅថ្ងៃនេះផងដែរ ។

ក្រោយពេលដែលអង្គប្រជុំទាំងមូលបានភិក្សាក៏ដូចដាក់ផែនការណ៍សម្រាប់ឲ្យបុគ្គលិក សមាគមនិងវិទ្យុសំលេងជនពិការភ្នែក អនុវត្តរួចមក លោកអគ្គនាយករងបានអានជូននៅរបាយការណ៍ ដែលសម្រេចបានក្នុងរយះពេលនៃការប្រជុំនេះផងដែរ។ កម្មវិធីបន្ទាប់លោកអគ្គនាយក សែម សំណាង ក៏បានចែក នៅប័ណ្ណសរសើរដល់បុគ្គលិកឆ្នើមដែលខំបំពេញការងារបានល្អកន្លងមក និងបានផ្តល់ការដូជូនដល់បុគ្គលិកផងដែរ ។

ជាកិច្ចចុងក្រោយនៃកម្មវិធីប្រជុំលោកអគ្គនាយកក៏បាន ជូនពរទៅដល់បុគ្គលិកនៃ សមាគម និងវិទ្យុសំលេងជនពិការភ្នែកទាំងអស់ឲ្យ ជួបនូវពុទ្ធពរបួនប្រការ គឺអាយុ វណ្ណះ សុខះ ពលះ កុំបីអះខានឡើយ ។ នឹងមានកម្មវិធីជប់លៀងនិងពិសាអាហារសាមគ្គីនៅពេលល្ងាចផងដែរ៕ (អត្ថបទដោយ ទេព វណ្ណះ)