ពិធីសំណេះសំណាលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ជាមួយ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពិធីសំណេះសំណាលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ជាមួយ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង

20/01/2019
(ខេត្តបាត់ដំបង): នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនិងថ្ងៃទី២០ខែមករា ឆ្នាំ២០១៩ មានការរៀបចំពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង។


នៅវេលាម៉ោង៨.៣០នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធកម្ពុជា ដោយមានវត្តមានចូលរួមពី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនះ អភិបាលនៃគណះអភិបាលខេត្ត ឯកឧត្តម សឿម ប៊ុនរឹទ្ធ អភិបាលរងខេត្ត និងមន្រ្តីការងារជុំវិញខេត្ត ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធទទួលបន្ទុក៣ខេត្ត និងសមាជិក ស.ស.យ.ក ខេត្តបាត់ដំបង។

ដោយមានការចូលរួមពីប្អូនៗសហភាពសហព័ន្ធទាំង១៣ស្រុកជុំវិញខេត្តបាត់ដំបងក្នុង ១ ស្រុកៗមកចូលរួមចំនួន៥០នាក់បូករួមជាមួយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូសាលាករុកោសល្យ វិទ្យាល័យ នេត យ៉ង់ វិទ្យាល័យព្រះមុន្នីវង្ស សកលវិទ្យាល័យជាតិគ្រប់គ្រងបាត់ដំបង សរុបចំនួន៨០០នាក់ ពិធីនេះគឺរៀបចំឡើងនៅសាលមជ្ឈមណ្ឌលសុភមង្គល ។

បន្ទាប់ពីបានទទួលបដិសន្ថារកិច្ច សហភាពសហព័ន្ធកម្ពុជាក្នុងការអញ្ជើញមកដល់ពី ឯកឧត្តម ហ៊ុន ម៉ានី រួចមកក៏មានការគោរពភ្លេងជាតិ នឹងមានការឡើងអាននូវរបាយការណ៍សកម្មភាពរបស់ក្រុម សហភាពសហព័ន្ធកម្ពុជាខេត្តបាត់ដំបង។


ហើយ ដែលបានខិតខំប្រឹងប្រែងក្នុងឆ្នាំ២០១៨ កន្លងមកដោយ ឯកឧត្តម ស រដ្ឋា អនុប្រធានសហភាពសហព័ន្ធទទួលចំនួន៣ខេត្ត នឹងងការឡើងសន្ទរះកថាពី ឯកឧត្តម ងួន រតនះ អភិបាលនៃគណះអភិបាលខេត្ត ដើម្បីបង្កើតនៅភាពស្និតស្នាលដល់ប្អូនៗ ស.ស.យ.ក.ខេត្តបាត់ដំបង ដែលបានចូលរួមក្នុងពិធីនោះផងដែរ។

បន្ទាប់មក ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាសហព័ន្ធកម្ពុជា បានឡើងថ្លែងសន្ទរកថា ទៅកាន់អង្គប្រជុំ ដល់សមាជិក សមាជិការ ស.ស.យ.ក ទាំងមូល ឲ្យយមានការយកចិត្តទុកដាក់នៅការងារមនុស្សធម៌នឹងកិច្ចការជួយសង្គមបន្ថែមទៀតនៅក្នុងឆ្នាំ២០១៩នេះ។

ឯកឧត្តមបានផ្តោតសំខាន់អោយប្អូនៗថ្នាក់ទី១២ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រដើម្បីជាទំពាំងស្នងឬស្សី នឹងជួយចែករំលែកនូវចំណេះដឹងផ្សេងៗដល់ប្អូនៗជំនាន់ក្រោយឲ្យទទួលបាននូវភាពជោគជ័យ ខិតខំប្រឹងរិះរកមធ្យោបាយបង្កើតនៅស្នាដៃថ្មីៗ នឹងដើម្បីលើកស្ទួយប្រទេសជាតិខ្មែររបស់យើងឲ្យមានមុខមាត់លើឆាកអន្តរជាតិ។

ចុងក្រោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានជូនពរទៅកាន់អង្គប្រជុំទាំងមូល សូមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ: អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ។

ក្រោយពីបានបញ្ចប់នូវកម្មវិធីនេះក៏មានការថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ នឹងមានការរៀបចំហូបអាហារសាមគ្គីនៅអាគារ C នៃមជ្ឈមណ្ឌលសុភមង្គលផងដែរ៕



អត្ថបទៈ លុយ សព្វសិទ្ធិ   កែសម្រួលៈ ស្វាន់ ឡាវីន