កម្មវិធីប្រជុំបូកសរុបរបាយការណ៍ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៩ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក សែម សំណាង អគ្គនាយក នៃសមាគម និងវិទ្យុសំលេងជនពិការភ្នែក!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កម្មវិធីប្រជុំបូកសរុបរបាយការណ៍ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៩ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក សែម សំណាង អគ្គនាយក នៃសមាគម និងវិទ្យុសំលេងជនពិការភ្នែក!!!

16/01/2019
បាត់ដំបង៖ នៅវិទ្យុសំលេងជនពិការភ្នែកខេត្តបាត់ដំបងដែលជាសាខាកណ្តាលបានបើកកម្មវិធីប្រជុំបូកសរុបរបាយការណ៍ប្រចាំឆ្នាំ២០១៨ហើយដែលត្រូវជាគម្រប់ខួបលើកទី៩ឆ្នាំនៃការបង្កើត សមាគម និងវិទ្យុសំលេងជនពិការភ្នែក និងលើកទិសដៅសម្រាប់ឆ្នាំ២០១៩ដែលប្រារពធ្វើឡើងនៅថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិសក័ ព.ស ២៥៦២ ដែលត្រូវនឹងថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០១៩ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក សែម សំណាង អគ្គនាយក អគ្គនាយករង លោក ហឿន សុីណា ប្រធានរដ្ឋបាលលោក វ៉ាន ណារត្ន័ និងបុគ្គលិកសមាគមវិទ្យុសំលេងជនពិការភ្នែកទាំងបីសាខា ។
សូមជំរាបផងដែរថាស្ថានីយ៍វិទ្យុនិងសំលេងជនពិការភ្នែកយើងមានសាខា ស្នាក់ការកណ្តាល ខេត្តបាត់ដំបង FM107.25MHz សាខាខេត្ត បន្ទាយមានជ័យ FM,93.3០MHz សាខាខេត្ត កំពង់ចាម FM95.30MHz សាខាខេត្ត ពោធិ៍សាត់ FM93.30MHz ដែលមានរបៀបវារះ មានប្រាំដែលត្រូវលើកឡើង ៖
-ទី០១ បទបញ្ជាផ្ទៃក្នុង
-ទី០២ ការណែនាំខ្លូន និងការប្តេជ្ញាចិត្តក្នុងការប្រជុំ
-ទី03 ការវាយតម្លៃលើបុគ្គលិកពី តូចទៅធំ
-ទី០៤ ការវាយតំលៃរួម
-ទី០៥ សន្និបាទបូកសរុបការងារ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៩
ចាប់ផ្តើមកម្មវិធី ៖
កម្មវិធីចាប់បើកពីថ្ងៃ ពុធ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៦ . ១៧ ខែមករា ឆ្នាំ ២០១៩ ។
ដំណើរការកម្មវិធី ៖
៨ ៈ ៣០ - ១០ ៈ ០០នាទី (សម្រាក១៥នាទី)
១០ ៈ ១៥ - ១១ ៈ ៣០ នាទី (សម្រាកអាហាថ្ងៃត្រង់)
១ ៈ ៣០ - 3 ៈ ០០ នាទី (សម្រាកអាហារសម្រន់)
3 ៈ ១៥ - ៥ ៈ ០០ នាទី (សម្រាក )
១ - ប្រកាសហេតុ
២- គោរពទង់ជាតិ
៣- របាយការណ៍ស្វាគមន៍របស់លោកអគ្គនាយករង
៤- មតិសំណេះសំណាលរបស់លោកអគ្គនាយក
កម្មវិធីបិទនៅថ្ងៃសុក្រ ប្រាំពីកើត ខែបុស្ស ឆ្នាំច សំរឹទ្ធិសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឆ្នាំដដែល
១- របាយការណ៍បូកសរុបរយះពេល ៣ថ្ងៃ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៩
២- សន្ទរះកថាបិទរបស់លោកអគ្គនាយក
៣- ប្រគល់បណ្ណ័សរសើរ
៤- គោរពទង់ជាតិបិទ
៥- អាហាសាមគ្គី
សូមជំរាបបន្តផងដែរថាក្រោយពីលោកអគ្គនាយក អគ្គនារង ក៏ដូចបុគ្គលិកនៃសមាគម និងវិទ្យុសំលេងជនពិការភ្នែកបានគោរពទង់ជាតិ និង បាននែណែនាំខ្លូនរួចមក អគ្គនាយករង លោក ហឿន សុីណា ក៏បានអានជូនរបាយការណ៍ដែលសម្រេចបានក្នុងឆ្នាំ២០១៨មានដូចតទៅ ៖

របាយការណ៍សង្ខេបអំពីសមិទ្ធិផល និងធនធាននានារបស់សមាគម និងវិទ្យុសំលេងជនពិការភ្នែក៖
ក្រោមកិច្ចខិតខំប្រឹងប្រែង តស៊ូ ព្យាយាម ពុះពារ ជំនះគ្រប់ឧបសគ្គ ទាំងឡាយ ពីសំណាក់លោកអគ្គនាយក ព្រមទាំងសមាជិកសមាជិកា និងបុគ្គលិកក្រោមឱវាទទាំងអស់ បានធ្វើអោយសមាគម និងវិទ្យុសំលេងជនពិការភ្នែក ក្លាយជាអង្គភាព និងជាស្ថាប័នដំបូងគេនៅក្នុងប្រទេសកម្ពូជា ដែលមានភាគរយនៃជនមានពិការភាពចូលបំរើការងារក្នុងស្ថាប័ននេះ ច្រើនជាងគេបំផុតក្នុងចំណោមស្ថាប័នផ្សេងៗទៀត ទាំងរដ្ឋ និង​ឯកជន ដែលស្របតាមពាក្យស្លោកថា ការមើលពីសមត្ថភាព និងទេពកោសល្យរបស់ជនមានពិការភាព ប្រសើរជាងការមើលឃើញពីពិការភាពរបស់ពួកគាត់។

បច្ចុប្បន្ន សមាគម និងវិទ្យុសំលេងជនបិការភ្នែក មានការិយាល័យកណ្តាលរបស់ខ្លួន​ និងមានសាខា ចំនួន៣ផ្សេងទៀត នៅតាមបណ្តាខេត្តនានាដូចជា៖
១-ការិយាល័យកណ្តាល
ការិយាល័យកណ្តាល នៃសមាគម និងវិទ្យុសំលេងជនពិការភ្នែក មានទីតាំងស្ថិតនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែល ការិយាល័យកណ្ដាល បានដំណើរការផ្សារចេញវិទ្យុសំលេងជនពិការភ្នែកFM 95.30MHz នៅថ្ងៃទី ២០ ខែកញ្ញា ២០១៤។
បុគ្គលិកសរុបនៅការិយាយល័យកណ្តាល មានចំនួន ២៣នាក់ ក្នុងនោះ ជនមានពិការ​ភាពមានចំនួន១០នាក់ (ពិការភ្នែក៩នាក់ ពិការជើង១នាក់ ស្រី២នាក់) ដែលក្នុងនោះដែរ បុគ្គលិកជាជនមានពិការភាព មានតួនាទី និងភារកិច្ចដូចជា៖
-អគ្គនាយក​
-ប្រធានរដ្ឋបាល
-ជំនួយការរដ្ឋបាល
-ប្រធានគណនេយ្យ
-ប្រធានគ្រប់គ្រងធនធានមនុស្ស
-ប្រធានផលិតកម្មវិធី
-ប្រធានទំនាក់ទំនងទូទៅ
-ពិធីករ ពិធីការនី
-អ្នកចម្រៀង
-អ្នកបញ្ជាម៉ាស៊ីនផ្សាយ
-អ្នកសារព័ត៌មាន
-អ្នកបច្ចេកទេសផ្នែកសំឡេង

២-សាខា ខេត្តកំពង់ចាម
សមាគម និងវិទ្យុសំលេងជនពិការភ្នែក សាខាខេត្តកំពង់ចាម មានទីតាំងស្ថិតនៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលសមាគម និងវិទ្យុសំលេងជនពិការភ្នែក សាខាខេត្តកំពង់ចាម បានដំណើរការផ្សារចេញវិទ្យុសំលេងជនពិការភ្នែកFM 95.30MHz នៅថ្ងៃទី ២០ ខែកញ្ញា ២០១៤។
បុគ្គលិកសរុបនៅសាខានេះ មានចំនួន ១២នាក់ ក្នុងនោះមានជនពិការភ្នែក​ចំនួន១០នាក់ (ពិការភ្នែក១០នាក់ ស្រី៤នាក់) ដែលក្នុងនោះដែរ បុគ្គលិកជាជនពិការ មានតួនាទី និងភារកិច្ចដូចជា៖
-នាយកសាខា
-ពិធីករ ពិធីការនី
-អ្នកចម្រៀង
-អ្នកបញ្ជាម៉ាស៊ីនផ្សាយ
-អ្នកសារព័ត៌មាន
-អ្នកផលិតកម្មវិធី
-ផ្នែកទីផ្សារ
-ផ្នែកគណនេយ្យ
៣-សាខា ខេត្តបន្ទាយមានជ័យ
សមាគម និងវិទ្យុសំលេងជនពិការភ្នែក សាខាបន្ទាយមានជ័យ មានទីតាំងស្ថិតនៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដែលសមាគម និងវិទ្យុសំលេងជនពិការភ្នែក សាខាខេត្តបន្ទាយមានជ័យ បានដំណើរការផ្សារចេញវិទ្យុសំលេងជនពិការភ្នែកFM 97.30MHz នៅថ្ងៃទី ២៤ ខែសីហា ២០១៥។
បុគ្គលិកសរុបនៅសាខានេះ មានចំនួន ១២នាក់ នោះមានជនពិការ​ចំនួន៩នាក់ (ពិការភ្នែក៨នាក់ ពិការជើង១នាក់ ស្រី១នាក់) ដែលក្នុងនោះដែរ បុគ្គលិកជាជនពិការ មានតួនាទី និងភារកិច្ចដូចជា៖
-នាយកសាខា
-ពិធីករ ពិធីការនី
-អ្នកចម្រៀង
-អ្នកបញ្ជាម៉ាស៊ីនផ្សាយ
-អ្នកសារព័ត៌មាន
-អ្នកផលិតកម្មវិធី
-ផ្នែកទីផ្សារ
-ផ្នែកគណនេយ្យ
៤-សាខា ខេត្តពោធិ៍សាត់
សមាគម និងវិទ្យុសំលេងជនពិការភ្នែក សាខាខេត្តពោធិ៍សាត់ មានទីតាំងស្ថិតនៅភូមិឆ្លងកាត់ សង្កាត់រលៀប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលសមាគម និងវិទ្យុសំលេងជនពិការភ្នែក សាខាខេត្តពោធិ៍សាត់ បានដំណើរការផ្សារចេញវិទ្យុសំលេងជនពិការភ្នែកFM 93.30MHz នៅថ្ងៃទី ១៤ ខែធ្នូ ២០១៧។
បុគ្គលិកសរុបនៅសាខានេះ មានចំនួន ១៣នាក់ ក្នុងនោះមានជនពិការចំនួន៩នាក់ (ពិការភ្នែក ៩នាក់ ស្រី៤នាក់) ដែលក្នុងនោះដែរ បុគ្គលិកជាជនពិការ មានតួនាទី និងភារកិច្ចដូចជា៖​​
-នាយកសាខា
-ពិធីករ ពិធីការនី
-អ្នកចម្រៀង
-អ្នកបញ្ជាម៉ាស៊ីនផ្សាយ
-អ្នកសារព័ត៌មាន
-អ្នកផលិតកម្មវិធី
-ផ្នែកទីផ្សារ
-ផ្នែកគណនេយ្យ
ជារួម សមាគម និងវិទ្យុសំលេងជនពិការភ្នែក មានបុគ្គលិកសរុបចំនួន៦០នាក់ ជនពិការ ចំនួន៣៨ ក្នុងនោះមានជនពិការជាស្រ្តីចំនួន១១នាក់។
ខ្ញុំបាទសូមបញ្ចប់របាយការណ៍សង្ខេប អំពីសមិទ្ធិផល និងធនធាននានា របស់សមាគម និងវិទ្យុសំលេងជនពិការភ្នែក នៅក្នុងរបាយការណ៍ស្វាគមន៍របស់ខ្ញុំ ត្រឹម ប៉ុណ្ណេះ។
ក្នុងនោះដែរ អគ្គនាយករងលោក ហឿន សុីណា ក៏បានអានជូនពីប្រវត្តិសង្ខេបខ្លះៗ នៃការកកើតនៃសមាគម និងវិទ្យុសំលេងជនពិការភ្នែកដំបូងដែលមានប្រវត្តិដូចខាងក្រោម ៖

សមាគម និងវិទ្យុសំលេងជនពិការភ្នែក ត្រូវបានមានគំនិតផ្តួចផ្តើមកសាងឡើងដំបូងបំផុតដោយបុគ្គលចំនួន២រូបគឺ៖
១.លោក សែម សំណាង ( ជនពិការភ្នែកទាំងគូរ ) ជាប្រធានសមាគម និងវិទ្យុ
២.លោក ហឿន សុីណា ( អតីតក្មេងវត្តដំរីសរ ក្រុងបាត់ដំបង ) ជាអនុប្រធានសមាគម និងវិទ្យុ
សមាគមនេះត្រូវបានបង្កើតឡើង នៅថ្ងៃទី០១ ខែ មករា ឆ្នាំ ២០១០ តាមរយះកម្មវីធីមួយដែលធ្វើការផ្សព្វផ្សាយនៅវិទ្យុដំបងគ្រញួង ក្រុងបាត់ដំបង ដែលកម្មវិធីនោះមានឈ្មោះថា កម្មវិធីសំលេងជនពិការភ្នែក ក្នុងកោលបំណងស្វែងរកជំនួយសប្បុរសធម៌ ដើម្បីបង្កើតសមាគម និងវិទ្យុសំលេងជនពិការភ្នែក។

សមាគមសំលេងជនពិការភ្នែក មានការិយាល័យ បណ្តោះអាសន្ន ស្ថិតនៅក្រោមដើមពោធិ ខាងមុខកុដិព្រះគ្រូចៅអធិការវត្តដំរីសរ ក្រុងបាត់ដំបង ព្រោះសមាគមគ្មានលទ្ធភាពក្នុងការជួលទីតាំងសមរម្យដើម្បីធ្វើជាការិយាល័យទេ។ ការធ្វើការិយាល័យដែលគ្មានដំបូលនេះ ពិតជាបានបង្កភាពលំបាកយ៉ាងខ្លាំងមានដល់សមាជិកសមាជិការរបស់សមាគម ព្រោះត្រូវប្រឈមមុខជាមួយខ្យល់ ព្យុះ ភ្លៀង និងសំលេងរំខានជាដើម។

មានពេលខ្លះ ការប្រជុំក្នុងសមាគម កំពុងតែប្រព្រឹត្តទៅនោះ ស្រាប់តែមានភ្លៀង និងខ្យល់ ធ្វើឲ្យសមាជិកទាំងអស់ នាំគ្នារត់ទៅជ្រក និងសុំកុដិព្រះសង្ឃដើម្បីធ្វើការប្រជុំបន្ត។
សមាគមនេះ បានទទួលអាជ្ញាប័ណ្ណពីក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១១ ។

សមគមសំលេងជនពិការភ្នែកនៅតែបន្តសកម្មភាពដែលមានក្រុមយុវជនពិការភ្នែក រួមជាមួយក្រុមយុវជនកម្ពុជាស័្មគ្រចិត្ត បានខិតខំតស៊ូ ពុះពារគ្រប់ឧបសគ្គ បូជាកំលាំងកាយចិត្ត ដើម្បីបុព្វហេតុជោគជ័យ ដោយធ្វើការផ្សព្វផ្សាយពីសមាគម និងស្វែងរកជំនួយ សប្បុរសធម៌ពីសំណាក់បងប្អូនសប្បុរសជនគ្រប់ភូមិស្រុក និងសាលារៀន ក្នុងខេតុបាត់ដំបង ។

លុះដល់ថ្ងៃទី១៥ ខែគុម្ពះ ឆ្នាំ២០១២ សមាគមនេះបានទទួលអាជ្ញាប័ណ្ណ វិទ្យុសំលេងជនពិការភ្នែក ពីក្រសួងព័ត៌មាន ហើយបានសម្រេចជួលទីតាំង ម៉ាសុីន និងឧបករណ៍ផ្សាយ ដែលមានមូលដ្ឋាន នៅភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ដោយបានចាប់ផ្តើមផ្សាយសាកល្បងនៅថ្ងៃទី០៩ ខែមេសាឆ្នាំ២០១២។
ពេលនោះ សមាគម កាន់តែមានបន្ទុកធ្ងន់ធ្ងរឡើងៗ ព្រោះត្រូវប្រឈរមុខការបង់ថ្លៃជួលវិទ្យុ និងថ្លៃភ្លើង អគ្គីសនីប្រចាំខែ ព្រមទាំងថ្លៃម្ហូបអាហារប្រចាំថ្ងៃរបស់សមាជិក ទាំងអស់ ។

រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៣ គឺជាថ្ងៃមហាសំណាងរបស់សមាគម និងវិទ្យុសំលេងជនពិការភ្នែក ឬជាថ្ងៃមហាសំណាង វីអូប៊ី ( VOB ) ដែលបានធ្វើឲ្យសមាជិកសមាជិកាទាំងអស់ចងចាំជានិច្ច នូវមហាគុណដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រា៉នី ហ៊ុន សែន ព្រមទាំងបុត្រាបុត្រី ដែលមានទឹកចិត្តមហាសប្បុរសធម៌ បានជួយទំនុកបំរុងគ្រប់បែបយ៉ាងដល់សមាគម និងវិទ្យុសំលេងជនពិការភ្នែក ដែលបានធ្វើឲ្យសមាគមនេះ មានការរីកចំរើន និងលូតលាស់រហូតមកដល់សព្វថ្ងៃ ។

ក្រោយពីលោកអគ្គនាយករង បានអានប្រវត្តិសង្ខេបនៃការកកើតសមាគម នៃវិទ្យុសំលេងជនពិការភ្នែករួចមក លោកអគ្គនាយក ក៏បានចូលរួមលើកឡើងខ្លះៗផងដែរពីប្រវត្តការកកើតដំបូងរបស់សមាគម និងវិទ្យុសំលេងជនពិការភ្នែក។ ហើយ លោក អគ្គនាយក ក៏បានផ្តល់អនុសាសន៍ ប្រាំចំណុចដែលនាយកសាខាប្រធានផ្នែក ក៏ដូចបុគ្គលិកសមាគម និងវិទ្យុសំលេងជនពិការភ្នែកទាំងអស់ត្រូវមាន ៖

១- រក្សានៅសាមគ្គីភាព រវាងគ្នានឹងគ្នា ក៏ដូចត្រូវមានភាពទទួលខុសត្រូវខ្ពស់ផងដែរ
២- របៀបការផ្សាយចេញ ពីប៉ុសិ៍្តវិទ្យុ ឲ្យដឹងពីកាលះទេសះក្នុងពេលវេលាផ្សាយ កុំឲ្យមានការខូចខាតឧបបករណ៍ផ្សាយជាដើមដែលនាំឲ្យខាតពេលវេលាផ្សាយក៏ដូចខាតបង់ប្រាក់ជាដើម ឧទារហណ៍៖ ដូចជាការបើកផ្សាយចំពេលរដូវមានភ្លៀងធ្លាក់វាអាចនិងមានផ្គររន្ទះជាដើម ពេលនោះហើយដែលយើងមិនគួបើកម៉ាសុីនផ្សាយទេ

៣- ផ្នែកព័ត៌មាន គឺលោកអគ្គនាយក មិនឲ្យមានការជំរិតទារលុយពីបុគ្គលណាម្នាក់ឡើយ ត្រូវមានក្រមសីលធម៌វិជ្ជាជីវះជាអ្នកសារព័ត៌មាន
៤- បញ្ហាផ្ទៃក្នុង
៥- ប្រកាសបើកសន្និបាទ
ការវាយតម្លៃ ប្រចាំឆ្នាំ ចំពោះផ្នែកនីមួយៗនៃ សមាគម និងវិទ្យុសំលេងជនពិការភ្នែកមាន ៖
១- វាយតម្លៃផ្នែករ ដ្ឋបាល
២- វាយតម្លៃផ្នែក គណនេយ្យ
៣- វាយតម្លៃផ្នែក ធនធានមនុស្ស
៤- វាយតម្លៃផ្នែក ទីផ្សារ
៥- វាយតម្លៃផ្នែក បញ្ចេកទេស
៦- វាយតម្លៃផ្នែក សហការីបញ្ជាម៉ាសីុនផ្សាយ

ក្រោយពីបានរិះគន់ដើម្បីស្ថាបនាតាមផ្នែកនីមួយៗហើយនិងមានការប្តេជ្ញាចិត្តចំពោះប្រធានផ្នែកនីមួយៗផងដែរ ជាចុងបញ្ចប់មានមតិចូលរួមពីលោកអគ្គនាយក លោកអគ្គនាយករង លោកប្រធានរដ្ឋបាល ពីការលើកទឹកចិត្តក៏ដូចឲ្យបុគ្គលិកវិទ្យុយើងទាំងអស់គ្នាឲ្យខិតខំបំពេញការងារដែលធ្វើការមានចន្លោះខ្វះខានកន្លងមកសូមឲ្យបំពេញការងារឲ្យបានល្អចាប់តាំងពីឆ្នាំ២០១៩នេះតទៅ។

កម្មវិធីបើកអង្គប្រជុំធ្វើឡើងនៅម៉ោង ៨.៣០ នាទីព្រឹកនិងបិទអង្គប្រជុំនៅវេលាម៉ោង៥នាទីល្ងាច ក្រោមបរិយាកាសរីករាយសប្បាយក្រៃលែង។សូមបញ្ជាក់ផងដែរថាកិច្ចប្រជុំនេះនិងប្រារពធ្វើនៅថ្ងៃស្អែកជាបន្តទៀត ៕ (អត្ថបទដោយ ទេព វណ្ណះ)