(សហរដ្ឋអាមេរិក-កូរ៉េខាងជើង)៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ គូសបញ្ជាក់កាលពីថ្ងៃទី២ធ្នូថា បានទទួលលិខិតអស្ចារ្យមួយ ពីមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន ដែលប្រហែលជាលោកត្រូវជួបគ្នាជាថ្មី។
លោកត្រាំថ្លែងថា ''ខ្ញុំទើបទទួលលិខិតអស្ចារ្យមួយពីលោកគីមជុងអ៊ុន។ យើងពិតជាបានបង្កើតទំនាក់ទំនងដ៏ល្អបំផុតមួយ។ យើងប្រហែលជាមានការជួបគ្នាមួយទៀតតែលោកបញ្ជាក់ថា ពុំមានការបន្ទាន់ណាមួយឡើយ'' ។
ម្យ៉ាងទៀតលោកត្រាំបានលើកឡើងថាវានឹងអាចមានសង្គ្រាមធំមួយនៅអាស៊ី បើគ្មានការខិតចូលជិតគ្នា រវាងមេដឹកនាំទាំង២ កំណត់តាមរយៈការជួបគ្នាកំពូលជាប្រវត្តិសាស្ត្រ កាលពីខែមិថុនាកន្លងទៅទេនោះ។ មុននេះលោកត្រាំអះអាងរួចហើយតាម TWITTERថា លោកនឹងប្រញាប់ជួបជាមួយលោកគីម ដែលអះអាងយ៉ាងច្បាស់ថា កូរ៉េខាងជើងមានសក្ដានុពលសេដ្ឋកិច្ចដ៏ធំបំផុតមួយ។
សេចក្ដីថ្លែងការណ៍នោះធ្វើឡើង ក្រោយពីសុន្ទរកថាឆ្នាំថ្មីរបស់លោកគីមជុងអ៊ុនដែលក្នុងសុន្ទរកថានោះ លោកគំរាមផ្លាស់ប្ដូរឥរិយាបថ ប្រសិនបើក្រុងវ៉ាស៊ិនតោន នៅតែរក្សាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងប្រទេសលោក ទាក់ទិនរឿងនុយក្លេអ៊ែរ៕