លោក ដូណាល់ ត្រាំ មិនខ្វល់ការគំរាមទម្លាក់ចេញពីតំណែង​របស់​មន្រ្តីបក្សប្រជាធិបតេយ្យ ខណៈរូបលោកកាន់​អំណាច​បានពាក់កណ្តាលអាណត្តិហើយ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ដូណាល់ ត្រាំ មិនខ្វល់ការគំរាមទម្លាក់ចេញពីតំណែង​របស់​មន្រ្តីបក្សប្រជាធិបតេយ្យ ខណៈរូបលោកកាន់​អំណាច​បានពាក់កណ្តាលអាណត្តិហើយ!

05/01/2019
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលការគំរាម​ពីសំណាក់​​ក្រុមមន្រ្តី​បក្ស​ប្រជាធិប​តេយ្យ ដែលចង់ទម្លាក់រូបលោកចេញពីតំណែង ដោយលោកនៅតែអះអាងថា ក្រុមយុទ្ធនាការបោះឆ្នោតរបស់លោក ពុំ​បានឃុបឃិត​ជាមួយរដ្ឋាភិបាលទីក្រុង​ម៉ូស្គូ អំឡុងការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំអាមេរិក កាលពីឆ្នាំ២០១៦​ឡើយ​។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩។
លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «តើពួកអ្នកចង់​ទម្លាក់ប្រធានាធិបតី​​ដែលបានឈ្នះ​ក្នុងការ​បោះឆ្នោត​ និងពុំបានប្រព្រឹត្តអ្វីខុសសោះ ហើយ​​ទទួលជោគជ័យខ្លាំង​ឆ្ងាយជាងប្រធានាធិបតីមុនៗ ក្នុង​អាណត្តិ​កាន់​​អំណាច​០២ឆ្នាំដំបូង បានដោយរបៀបណាទៅ»
គួរបញ្ជាក់ថា៖ ​នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មន្រ្តីបក្សប្រជាធិបតេយ្យ​បានចូលគ្រប់គ្រង​សភាតំណាងរាស្រ្ត​អាមេរិក​ជាផ្លូវ​ការ ដោយមាន​លោកស្រី Nancy Pelosi ជា​ប្រធានថ្មីនៃសភាជាន់ទាបនេះ។ ទន្ទឹមនេះដែរ ក្រុម​សមាជិក​សភា​​​មក​ពី​បក្ស​ប្រជាធិបតេយ្យដែលទើបឡើងកាន់តំណែងថ្មីៗ បានទទូចឲ្យ​មានចំណាត់ការទម្លាក់លោក ត្រាំ ចេញពីសេតវិមាន។

ជុំវិញរឿងនេះ លោកស្រី Pelosi បាននិយាយថា លោកស្រីមិនបោះបង់ចោលនូវជម្រើសទម្លាក់លោក ត្រាំ ឡើយ ប៉ុន្តែ​​បានណែនាំឲ្យគ្រប់គ្នារង់ចាំ​ ការបង្ហាញរបាយការណ៍​ពីរដ្ឋអាជ្ញាពិសេស លោក Robert Mueller ដែលកំពុង​ស៊ើបអង្កេត​លើរឿងអាស្រូវក្រុមយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ បានឃុបឃិតជាមួយ​ប្រទេសរុស្ស៊ី ក្នុងការបោះឆ្នោតឆ្នាំ​២០១៦​៕