ព្យុះត្រូពិច Pabuk បោកបក់ និងផ្តាច់ជីវិតមនុស្សម្នាក់ ខណៈដែន​កោះ​ភាគខាងត្បូង​​កំពុង​ជួបគ្រោះ​ធំ ដែលមិន​ធ្លាប់​មាន៣០ឆ្នាំមកនេះ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្យុះត្រូពិច Pabuk បោកបក់ និងផ្តាច់ជីវិតមនុស្សម្នាក់ ខណៈដែន​កោះ​ភាគខាងត្បូង​​កំពុង​ជួបគ្រោះ​ធំ ដែលមិន​ធ្លាប់​មាន៣០ឆ្នាំមកនេះ!

04/01/2019
​(បាងកក)៖ ព្យុះ​ត្រូពិច​ប៉ាប៊ុក (Pabuk) បានចាប់ផ្ដើម​វាយប្រហារលើតំបន់ភាគខាងត្បូង​ប្រទេសថៃហើយ​នៅថ្ងៃសុក្រនេះ ដោយផ្ដាច់ជីវិត​​មនុស្សម្នាក់ ខណៈវាត្រូវបាន​គេរំពឹងថា នឹងក្លាយជាព្យុះដ៏អាក្រក់​បំផុតក្នុងរយៈពេល​៣០ឆ្នាំមកនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន BBC​ នៅល្ងាចថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩។
ជាមួយគ្នា​នោះដែរ បើតាមអាជ្ញាធរ​ឧតុនិយថៃ ព្យុះ Pabuk បានបក់បោក​មកដល់តំបន់ដីគោក​នៅម៉ោង ១២៖៤៥នាទី​ថ្ងៃត្រង់ នៅក្នុង​ខេត្តណាខុនស៊ីថាំម៉ារ៉ាត់ (Nakhon Si Thammarat) ដោយនាំ​មកជាមួយ​នូវខ្យល់ និងភ្លៀងធ្លាក់​យ៉ាងសន្ធាប់ ដែលជាគ្រោះអាសន្នធំកម្រ​នឹងកើតមាន​ក្នុងតំបន់នេះ។
អាជ្ញាធរថៃ​បានបន្ថែមទៀតថា ព្យុះត្រូពិច​នេះអាចនឹង​បក់បោកទៅកាន់តំបន់ភាគខាងត្បូងថៃ​ទាំងមូល ជាពិសេសគឺ​តំបន់ទេសចរណ៍សំខាន់ៗ​មួយចំនួន​ដូចជា កោះសាមុយ (Koh Samui), កោះតាវ (Koh Tao) និងកោះផាន់គែន (Koh Phangan) ជាទីដែល​ភ្ញៀវទេសចររាប់ពាន់នាក់​ត្រូវជម្លៀសចេញ រីឯប្រជាជន​នៅក្នុងតំបន់ត្រូវបង្គាប់​ឱ្យនៅក្នុង​ផ្ទះរហូតដល់ម៉ោង ៤៖០០នាទីទៀបភ្លឺថ្ងៃសៅរ៍​ស្អែកនេះ។
គួរបញ្ជាក់ថា៖ ព្យុះទីហ្វុងដែល​ធ្លាប់បង្កគ្រោះមហន្តរាយ​អាក្រក់ចុងក្រោយ​បំផុតនៅក្នុងប្រទេសថៃ មានឈ្មោះថា ហ្គេយ៍ (Gay) ហើយព្យុះនេះ​បានផ្ដាច់ជីវិតមនុស្ស​ច្រើនជាង ៨០០នាក់ កាលពីឆ្នាំ១៩៨៩៕