កម្ពុជា៖ រយៈពេលពេញឆ្នាំ២០១៨ ករណីជួញដូរគ្រឿងញៀននៅប្រទេសកម្ពុជា មានការថយចុះ បើធៀបទៅនឹងឆ្នាំ២០១៧ ដោយឆ្នាំ២០១៨ សមត្ថកិច្ច បានធ្វើការបង្ក្រាបសរុបជាង៨ពាន់ករណី និងឃាត់ខ្លួនមនុស្សបានជាង១៦ ០០០នាក់ ខណៈគ្រឿងញៀនជាងកន្លះតោនត្រូវបានរឹបអូស។ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោក មាស វីរិទ្ធ ថ្លែងថាគឺជាលទ្ធផលដ៏វិជ្ជមានមួយក្នុងការបង្ក្រាបគ្រឿងញៀនឆ្នាំ២០១៨។ទោះយ៉ាងណា លោកថា លទ្ធផលនេះ គឺបានមកដោយសារ ការចូលរួមពីផ្នែកពាក់ព័ន្ធនិងសហគមន៍ប្រជាពលរដ្ឋផងដែរ៕ (អត្ថបទដោយ ទេព វណ្ណះ)