គ្រោះរអិលបាក់ដី និងទឹកជំនន់ផ្ដាច់ជីវិតមនុស្ស២២នាក់ នៅហ្វីលីពីន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះរអិលបាក់ដី និងទឹកជំនន់ផ្ដាច់ជីវិតមនុស្ស២២នាក់ នៅហ្វីលីពីន

30/12/2018
(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីន នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់២២នាក់បានស្លាប់ និងជាច្រើននាក់ទៀត បាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់ ព្រមទាំងរអិលបាកដីនៅក្នុងតំបន់មួយនៃប្រទេសហ្វីលីពីន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរហ្វីលីពីន ជនរងគ្រោះខាងលើភាគច្រើន គឺស្លាប់ដោយសារគ្រោះរអិលបាក់ដីនៅក្នុងតំបន់ Bicol និងតំបន់​ Visayas ភាគខាងកើត ស្ថិតនៅភាគកណ្ដាលប្រទេសហ្វីលីពីន។ បន្ថែមពីលើនេះ អាជ្ញាធរហ្វីលីពីន ក៏បានបញ្ជាក់ដែរថាមនុស្ស ៤,៩០៦នាក់បានរងផលប៉ះពាល់ដែលបង្កឡើងដោយព្យុះ Usman។
គួរបញ្ជាក់ថា៖ ព្យុះត្រូពិច Usman មានកម្លាំងខ្យល់ជាអតិបរមា​៦៥គីឡូម៉ែត្រក្នុងមួយម៉ោង បានវាយប្រហារលើប្រទេសហ្វីលីពីន កាលពីថ្ងៃសៅរ៍ ហើយ​វា​ត្រូវ​គេ​រំពឹង​ថា​នឹង​ឆ្លង​ផុត​ភាគ​​កណ្តាលនៃប្រទេសទៅដល់សមុទ្រចិនខាងត្បូងនៅថ្ងៃអាទិត្យនេះ។​ ក្នុងមួយ​ឆ្នាំៗព្យុះជាមធ្យមចំនួន២០ តែងតែបោកបក់មកលើប្រទេសហ្វីលីពីន និងផ្តាច់ជីវិតមនុស្សរាប់រយ​នាក់៕