តុលាការចិនសម្រេចផ្តន្ទាទោស «ប្រហារជីវិតមនុស្សពីរនាក់» ពីបទជួញដូរកុមារ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តុលាការចិនសម្រេចផ្តន្ទាទោស «ប្រហារជីវិតមនុស្សពីរនាក់» ពីបទជួញដូរកុមារ!

29/12/2018
(ប៉េកាំង)៖ ក្រុមជនជួញដូរកុមារចំនួន ០២នាក់ ត្រូវបានកាត់​ទោស​ប្រហារជីវិត​នៅក្រុង ក្វាងចូវ (Guangzhou) នៃខេត្ត​ក្វាងទុង (Quangdong) ភាគខាងត្បូង​ប្រទេសចិន ពីបទជួញដូរកុមារ​​។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​ ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨។
បើតាមតុលាការ​នៃទីក្រុង Guangzhou ជនខាងលើមានឈ្មោះ ចាង វៃភីង (Zhang Weiping) និង ចូវ រ៉ុងភីង (Zhou Rongping) ហើយ​ទ្រព្យសម្បត្តិ​​ទាំងឡាយ ដែលពួកគេរកបាន​ដោយខុសច្បាប់​ ពី​អំពើគួរឲ្យស្អប់ខ្ពើម​នៃការជួញកុមារត្រូវបានរឹបអូស​យកទាំងអស់។ ​ក្រៅពីនេះ​បុគ្គល ០២នាក់​ទៀតឈ្មោះ យ៉ាង ចាវភីង (Yang Chaoping) និង លីវ ចេងហុង (Liu Zhenghong) ត្រូវបានកាត់ទោស​ដាក់ពន្ធនាគារអស់​មួយ​ជីវិត ខណៈម្នាក់​ទៀតឈ្មោះ ជិន សួពី (Chen Shoubi) ត្រូវជាប់​ពន្ធនាគារ​ ១០ឆ្នាំ និងបង់ប្រាក់​ពិន័យ ​៤៤០ដុល្លារ។

គួរបញ្ជាក់ថា៖ បក្សពួកខាង​លើនេះ មានជាប់ពាក់ព័ន្ធក្នុង​ការចាប់ពង្រត់​ និងជួញដូរ​កុមារចំនួន ០៩ករណី កាលពីចន្លោះ​​ឆ្នាំ​២០០៣ និងឆ្នាំ២០០៥ ហើយរហូតមក​ទល់ពេលនេះ​ កុមារទាំងនោះ​នៅតែមិនទាន់​ត្រូវគេដឹងថា ស្ថិតនៅទីណា​ឡើយ៕