(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទាន គ្រឿងឥស្សរិយយស ដល់មន្ត្រីរាជការចំនួន៤៦រូប។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាពព័ត៌មាន VOB News ទទួលបាននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ។
ព័ត៌មានលម្អិត សូមអានព្រះរាជក្រឹត្យខាងក្រោមនេះ៖
យោងតាមព្រះរាជក្រឹត្យ បានបញ្ជាក់ថា៖ ប្រភេទគ្រឿងគ្រឿងឥស្សរិយស ដែលមន្ត្រីរាជការទាំង៤៦រូបនោះ ទទួលបានរួមមាន៖ គ្រឿងគ្រឿងឥស្សរិយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ចំនួន១៤រូប, គ្រឿងគ្រឿងឥស្សរិយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ចំនួន៨រូប, គ្រឿងគ្រឿងឥស្សរិយស សម្តេចព្រះមហាក្សត្រីយានី ព្រះស៉ីសុវត្ថិមុនីវង្ស កុសុមៈនារីរ័ត្ន ថ្នាក់មហាសេរីវឌ្ឍន៍ចំនួន៨រូប, គ្រឿងគ្រឿងឥស្សរិយស សុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍ចំនួន៨រូប និងគ្រឿងគ្រឿងឥស្សរិយស មុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទចំនួន៨រូប៕
