គ្រោះរញ្ជួយដី​កម្រិតធ្ងន់ «៧.២រ៉ិចទ័រ» វាយប្រហារ​តំបន់កោះ​ Mindanao ភាគ​ខាងត្បូង​ហ្វីលីពីន និងអាច​បង្កជា​ស៊ូណាមិ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះរញ្ជួយដី​កម្រិតធ្ងន់ «៧.២រ៉ិចទ័រ» វាយប្រហារ​តំបន់កោះ​ Mindanao ភាគ​ខាងត្បូង​ហ្វីលីពីន និងអាច​បង្កជា​ស៊ូណាមិ!

29/12/2018
(ម៉ានីល)៖ គ្រោះរញ្ជួយដី​កម្រិតធ្ងន់ ៧.២រ៉ិចទ័រ បានកើតមាន​ឡើងនៅក្រោមផ្ទៃសមុទ្រ​ភាគអាគ្នេយ៍នៃតំបន់ប្រជុំកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹក​ថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨។
គួរបញ្ជាក់ថា៖ បើតាមកម្រិត​រំញ័ររបស់វា តំបន់ឆ្នេរនៃប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ី ដែលនៅ​ចម្ងាយ​ ៣០០គីឡូ​ម៉ែត្រ ​​ពី​តំបន់រញ្ជួយផែនដី​ខាងលើ អាចរងការគំរាមកំហែង​ពីរលកយក្សស៊ូណាមិ។ ភ្លាមៗបែបនេះ​​មិនទាន់មាន​ព័ត៌មានណាមួយ​ បញ្ជាក់​អំពីការ​ខូចខាតជារួម និងជនរងគ្រោះនោះ​ឡើយ៕