ផ្ទុះគ្រាប់បែក​ជិតតំបន់​ប្រាសាទ​ពីរ៉ាមីត «ផ្តាច់ជីវិត​ជនជាតិវៀតណាម​០៣នាក់ និងអេហ្ស៊ីបម្នាក់» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ផ្ទុះគ្រាប់បែក​ជិតតំបន់​ប្រាសាទ​ពីរ៉ាមីត «ផ្តាច់ជីវិត​ជនជាតិវៀតណាម​០៣នាក់ និងអេហ្ស៊ីបម្នាក់»

29/12/2018
(គែរ)៖ ភ្ញៀវទេសចរជាជនជាតិវៀតណាម ០៣នាក់ និងអ្នកនាំភ្ញៀវដើរ​កម្សាន្តជាជនជាតិ​អេហ្ស៊ីបម្នាក់ បានបាត់បង់ជីវិត​នាថ្ងៃសុក្រ​​សប្តាហ៍នេះ នៅពេលគ្រាប់បែក​បង្កៃបានផ្ទុះត្រូវចំ​រថយន្តក្រុងរបស់​ពួកគេ ខណៈដែល​កំពុងធ្វើដំណើរ​នៅ​ក្បែរនឹង​​តំបន់​ប្រាសាទ​​ពីរ៉ាមីត នៃសង្កាត់ហ្គីហ្សា (Giza) នៅជាយក្រុងគែរ​នៃប្រទេស​អេហ្ស៊ីប។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពីសារ​ព័ត៌​មាន Channel News Asia នៅព្រឹក​ថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨។
បើតាមការបញ្ជាក់​ពីអាជ្ញាធរ​អេហ្ស៊ីប អ្នកទេសចរមក​ពីប្រទេស​វៀតណាម​ចំនួន ១១នាក់ទៀត និងអ្នកបើករថយន្ត​ក្រុង​ដែលជាជនជាតិ​អេហ្ស៊ីប ក៏បានទទួលរង​របួសផងដែរ នៅពេលគ្រាប់បែក​ច្នៃខាងលើបាន​ផ្ទុះឡើង ខណៈរថយន្ត​ក្រុង​​​នោះមានផ្ទុក​មនុស្សទាំងអស់ ១៦នាក់ ក្នុងនោះមានភ្ញៀវទេសចរ​វៀតណាម ​១៤នាក់ អ្នកបើក​រថយន្តក្រុងម្នាក់ និងអ្នកនាំភ្ញៀវ​ដើរ​កម្សាន្ត​ម្នាក់ ដែលទាំងពីរនាក់គឺជាជនជាតិអេហ្ស៊ីប។
គួរបញ្ជាក់ថា៖ គ្រឿងផ្ទុះខាងលើ​ត្រូវបង្កៃជាប់​ជញ្ជាំងមួយ នៅតាមបណ្តោយផ្លូវ ម៉ារីយូទីយ៉ា (Mariyutiya) ក្នុងសង្កាត់ អាល់ហារ៉ាម (Al-Haram) ក្បែរ​​តំបន់ប្រាសាទ​ពីរ៉ាមីត​ហ្គីហ្សា។ ​ភ្លាមៗនោះ​កងកម្លាំងសន្តិសុខ​អេហ្ស៊ីបត្រូវបានបញ្ជូន​ទៅកាន់កន្លែង​កើតហេតុ និង​បិទ​​តំបន់នោះ​សម្រាប់ការ​ស៊ើប​អង្កេត៕​