កិច្ចប្រជុំនេះគឺមានការដឹកនាំដោយ ឯកឧត្តម. សែម សំណាង ជាក្រុមលេខាអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជា អគ្គនាយក សមាគម និងវិទ្យុសំលេងជនពិការភ្នែកទាំង៤ស្ថានីយ៍ ដោយមានការចូលរួមពីលោក.ហឿន ស៊ីណា អគ្គនាយករង ,លោក.វ៉ាន់ ណារ័ត្ន ប្រធានរដ្ឋបាល ប្រធាន ជំនួយការ, និងសមាជិកសមាជិការគ្រប់សាខាទាំងអស់បានចូលក្នុងកិច្ចប្រជុំនេះផងដែរ។
កិច្ចប្រជុំនេះគឺប្រព្រឹត្តទៅជារៀងរាល់ចុងខែ ដើម្បីរៀបចំនៅថវិការចំណាយចំណូលប្រចាំខែតាមបណ្តាសមាគម និងវិទ្យុសំលេងជនពិការភ្នែក នីមួយៗ និងរៀបចំនូវកិច្ចការងារផ្សេងៗទៀត ដើម្បីអោយកិច្ចការងារនៅក្នុង សមាគម និងវិទ្យុសំលេងជនពិការភ្នែក មានការរីកចម្រើនទៅមុខ។
ឯកឧត្តម.សែម សំណាង បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះថា ដើម្បីអោយកិច្ចការងារយើងទាំងអស់គ្នាទទួលបានជោគជ័យនិងរីកចម្រើនទៅមុខយើងទាំងអស់គ្នាត្រូវចូលរួមខិតខំប្រឹងប្រែងស្វាត់ស្វែងរកម្ចាស់ជំនួយ និងរួបរួមសាមគ្គីគ្នា ទើបទទួលបានការរីកចម្រើនុ៕ (អត្ថបទដោយ៖ លុយ សព្វសិទ្ធ)


