សមាគម នឹងវិទ្យុសំលេងជនពិការភ្នែក សមាជិកទាំង១៧នាក់ចូលរួមក្នុងទិវាជនមានពិការភាពអន្តរជាតិខួបលើកទី៣៦ និងកម្ពុជាលើកទី២០ នៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា ខេត្តបាត់ដំបង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សមាគម នឹងវិទ្យុសំលេងជនពិការភ្នែក សមាជិកទាំង១៧នាក់ចូលរួមក្នុងទិវាជនមានពិការភាពអន្តរជាតិខួបលើកទី៣៦ និងកម្ពុជាលើកទី២០ នៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា ខេត្តបាត់ដំបង

28/12/2018
ខេត្តបាត់ដំបង៖ សមាគម នឹងវិទ្យុសំលេងជនពិការភ្នែកខេត្តបាត់ដំបង បានដឹកនាំបុគ្គលិកជនពិការភ្នែកចំនួន១៧នាក់ចូលរួមក្នុងពិធី អបអរសាទរ ខួបលើកទី៣៦ ទិវាជនមានពិការភាពអន្តរជាតិ និងខួបលើកទី២០ ទិវាជនមានពិការភាពកម្ពុជាលើកទី៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទ "លើកកម្ពស់សិទ្ធិជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ទ និង សមភាព" ថ្ងៃព្រហស្បតិ៍ ៥រោច ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅវេលាម៉ោង៨.៣០នាទីព្រឹក នៅមន្ទីរសង្គមកិច្ច អតីតយុវសម្បទាខេត្តបាត់ដំបង។

ក្រោមអធិបតីភាព ឯកឧត្តម ហឿន សុគន្ធ អភិបាលខេរងខេត្តបាត់  ជាតំណាងអោយ ឯកឧត្តម ងួន រតន: អភិបាលនៃគណះអភិបាលខេត្តបាត់ដំបង. រ៉ុង ប៉ុក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបាត់ដំបង ចូលរួមពីមន្រ្តីរាជការ ឯកឧត្តម លោក.លោកស្រី មន្ទីរព័ត៌មានខេត្ត ភ្ញៀវកិត្តិយស និងបងប្អូនជនមានពិការភាព គ ថ្លង់ ចាស់ ជរា ពិការដៃជើងមកពីគ្រប់ស្ថាប័នក្នុងខេត្តបាត់ដំបង ចំនួន២០០នាក់។

កម្មនេះរៀបចំឡើងនៅបរិវេណមន្ទីរសង្គមកិច្ច អតីតយុវសម្បទាខេត្តបាត់ដំបង ដោយមានឧត្តម  តេង ប្រធានមន្ទីរសង្គមកិច្ចអតីត យុវសម្បទាប្រចាំខេត្តបាត់ដំបង។
នៅក្នុងកម្មវិធីនោះដែលោក គឹម តេង ប្រធានមន្ទីរសង្គមកិច្ច អតីតយុវសម្បទា បានឡើងអាននូវរបាយការណ៍ជូនដល់គណះអធិបតី និងភ្ញៀវកិត្តយសអំពីចំនួនបងប្អូនជនមានពិការភាពក្នុងខេត្តឆ្នាំ២០១៨កន្លងមក។

បន្ទាប់មកលោក ហឿន សុគន្ធ អភិបាលនៃគណះអភិបាលរងខេត្តបាត់ដំបងដែលជាតំណាងអោយឯកឧត្តម ងួន រតនះ អភិបាលនៃគណះអភិបាលខេត្តបានឡើងអាននូវសារលិខិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងការលើកកម្ពស់ដល់បងប្អូនកូនក្មួយដែលជាជនមានពិការភាពទូទាំងប្រទេស អោយមានសិទ្ធិគ្រប់គ្នា គ្មានការរើសអើងជាដើម។

បន្ទាប់ពីបានអាននូវសារលិខិតរួច លោក. ហឿន សុគន្ធ អភិបាលរងខេត្តបានអំពាវនាវដល់បងប្អូនជនពិការភ្នែកទាំងអស់ចូលមកទទួលសិទ្ធិធានាដល់ការធ្វើបរិយាប័ន្ទ និង សមភាព នៅមន្ទីរសង្គមកិច្ច អតីតយុវនិតិសម្បទាគ្រប់បណ្តាខេត្តនានាទូទាំងប្រទេសផងដែរ។
ជាចុងក្រោយលោកបានជូនពរដល់ឯកឧត្តម.លោក.លោកស្រី និងភ្ញៀវកិត្តិយស ព្រមទាំងអ្នកចូលរួមក្នុងអង្គពិធីទាំងមូលអោយប្រកបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណះ សុខះ ពលះ គម្បីឃ្លាងឃ្លៀតឡើយ ព្រមទាំងផ្តល់នូវអំណោយដល់បងប្អូនជនមានពិការរភាពដែលចូលរួមចំនួន២០០នាក់ ក្នុងម្នាក់ៗទទួលបាន ភួយ១,ក្រម៉ា១ នឹងថវិការ១០,០០០រៀល(មួយមឺុនរៀល)ផងដែរ។(អត្ថបទដោយ៖ លុយ សព្វសិទ្ទ)