ភ្នំពេញ៖ គណៈកម្មាធិអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចបញ្ជូនសំណើធ្វើវិសោធនកម្មស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌរបស់តំណាងរាស្ត្រ៥៩រូប ទៅគណបក្សជំនាញរដ្ឋសភា ពិនិត្យ និងសិក្សា សំណើវិសោធនកម្មច្បាប់នេះត្រូវបានអចិន្ត្រៃយ៍រដ្ឋសភាបើកិច្ចប្រជុំពិភាក្សាក្រោមអធិបតីភាពសម្ដេច ហេង សំរិន ប្រធានរដ្ឋសភាបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ។ បន្ទាប់ពីបានពិភាក្សាតាមរបៀបវារៈអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេច ប្រគល់សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ ដែលជាសំណើរបស់ក្រុមតំណាងរាស្ត្រហត្ថលេខីចំនួន៥៩រូបដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាធ្វើការពិនិត្យ និងសិក្សា ។
ក្រោយការពិនិត្យសិក្សាចប់សព្វគ្រប់គណៈកម្មការជំនាញរដ្ឋសភានេះត្រូវធ្វើរបាយការណ៍ជូនគណៈក ម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ។ លោក ឈាង វុន អ្នកនាំពាក្យ និងជាប្រធាន គណៈកម្មការទី៥ នៃរដ្ឋសភា បានលើកឡើងថា ការស្នើវិសោធនកម្មច្បាប់នេះ ដោយសារមានចន្លោះខ្វះខាតមួយចំនួន និងដើម្បីបន្ថែម គោលនយោបាយថ្មីទៅលើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ដែររដ្ឋសភាអនុម័តហើយ លោកបន្តថា អចិន្ត្រៃយ៍ពិភាក្សានេះជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងថ្នាក់ក្រោមជាតិដែលមានរចនាសម្ព័ន្ធ ដូចជា អភិបាលក្រុមប្រឹក្សាឃុំសង្កាត់ផងដែរ ។ ជាងនេះវិសោធនកម្មច្បាប់ នេះក៏បានជាប់ពាក់ព័ន្ធនឹង ការបោះឆ្នោតជ្រើសក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុក/ខណ្ឌ ។
លោកថា សេចក្តីស្នើច្បាប់នេះក៏ជាប់ពាក់ព័ន្ធនឹងការរៀបចំអង្គការផងដែរ ។ សេចក្តីស្នើច្បាប់នេះ នៅពេល គណៈកម្មជំនាញពិនិត្យសិក្សារួចហើយនឹងដាក់បញ្ជូនមកអចិន្ត្រៃយ៍ពិនិត្យ ដើម្បីកំណត់ថ្ងៃប្រជុំពេញអង្គ អនុម័តនៅពេលខាងមុខ ជម្រាបថា កាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៨ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានបញ្ជូនសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សខេត្តក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាខណ្ឌដែលតំណាងរាស្ត្រហត្ថលេខីចំនួន៩២រូប ស្នើសុំទៅគណៈកម្មការនីតិកម្ម និងយុត្តិធម៌រដ្ឋសភាធ្វើការពិនិត្យ និងសិក្សាផងដែរ ៕
សំណើវិសោធនកម្មច្បាប់នេះត្រូវបានអចិន្ត្រៃយ៍រដ្ឋសភាបើកិច្ចប្រជុំពិភាក្សាក្រោមអធិបតីភាពសម្ដេច ហេង សំរិន ប្រធានរដ្ឋសភាបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ។ បន្ទាប់ពីបានពិភាក្សាតាមរបៀបវារៈអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេច ប្រគល់សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ ដែលជាសំណើរបស់ក្រុមតំណាងរាស្ត្រហត្ថលេខីចំនួន៥៩រូបដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាធ្វើការពិនិត្យ និងសិក្សា ។
ក្រោយការពិនិត្យសិក្សាចប់សព្វគ្រប់គណៈកម្មការជំនាញរដ្ឋសភានេះត្រូវធ្វើរបាយការណ៍ជូនគណៈក ម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ។ លោក ឈាង វុន អ្នកនាំពាក្យ និងជាប្រធាន គណៈកម្មការទី៥ នៃរដ្ឋសភា បានលើកឡើងថា ការស្នើវិសោធនកម្មច្បាប់នេះ ដោយសារមានចន្លោះខ្វះខាតមួយចំនួន និងដើម្បីបន្ថែម គោលនយោបាយថ្មីទៅលើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ដែររដ្ឋសភាអនុម័តហើយ ។
លោកបន្តថា អចិន្ត្រៃយ៍ពិភាក្សានេះជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងថ្នាក់ក្រោមជាតិដែលមានរចនាសម្ព័ន្ធ ដូចជា អភិបាលក្រុមប្រឹក្សាឃុំសង្កាត់ផងដែរ ។ ជាងនេះវិសោធនកម្មច្បាប់ នេះក៏បានជាប់ពាក់ព័ន្ធនឹង ការបោះឆ្នោតជ្រើសក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុក/ខណ្ឌ ។
លោកថា សេចក្តីស្នើច្បាប់នេះក៏ជាប់ពាក់ព័ន្ធនឹងការរៀបចំអង្គការផងដែរ ។ សេចក្តីស្នើច្បាប់នេះ នៅពេល គណៈកម្មជំនាញពិនិត្យសិក្សារួចហើយនឹងដាក់បញ្ជូនមកអចិន្ត្រៃយ៍ពិនិត្យ ដើម្បីកំណត់ថ្ងៃប្រជុំពេញអង្គ អនុម័តនៅពេលខាងមុខ ។
ជម្រាបថា កាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៨ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានបញ្ជូនសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សខេត្តក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាខណ្ឌដែលតំណាងរាស្ត្រហត្ថលេខីចំនួន៩២រូប ស្នើសុំទៅគណៈកម្មការនីតិកម្ម និងយុត្តិធម៌រដ្ឋសភាធ្វើការពិនិត្យ និងសិក្សាផងដែរ ៕