ចិន និងសហរដ្ឋអាមេរិក គ្រោងជួបគ្នាដោះស្រាយជម្លោះពាណិជ្ជកម្មនៅ​ខែមករា ឆ្នាំ២០១៩ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចិន និងសហរដ្ឋអាមេរិក គ្រោងជួបគ្នាដោះស្រាយជម្លោះពាណិជ្ជកម្មនៅ​ខែមករា ឆ្នាំ២០១៩

27/12/2018
(ប៉េកាំង)៖ ចិន និងសហរដ្ឋអាមេរិកបានរៀបចំគម្រោងសម្រាប់ការប្រឹក្សាយោបល់មួយទល់នឹងមួយ ជុំវិញវិស័យពាណិជ្ជកម្ម​នៅ​ខែមករាខាងមុខនេះ ខណៈមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ កំពុងព្យាយាមបង្កើនកិច្ចខិតខំប្រឹងប្រែង​ដោះស្រាយសង្រ្គាម​ពាណិជ្ជកម្ម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅ​រសៀល ថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក Gao Feng បានឲ្យដឹងថាការពិភាក្សាតាមរយៈ​ប្រព័ន្ធទូរស័ព្ទ​នឹងបន្ត​ប្រព្រឹត្តទៅសម្រាប់​ពេលនេះ ខណៈភាគីទាំងពីរបានធ្វើការ​ត្រៀមរៀបចំ​សម្រាប់ ​​ការ​ពិគ្រោះ​យោបល់​ទល់​មុខ​គ្នា​ផ្ទាល់ នៅខែមករា​ខាងមុខបន្ថែមពី​លើការសន្ទនាតាមទូរស័ព្ទ។
គួរបញ្ជាក់ថា៖ ប៉ុន្មានសប្តាហ៍កន្លងទៅនេះ មន្រ្តី​ទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង បានជជែក​ពិភាក្សាគ្នាតាមទូរស័ព្ទ ប៉ុន្តែជំនួប​​នៅខែក្រោយ នឹងជាការជួបពិគ្រោះយោបល់ទល់មុខគ្នាជាលើកដំបូង គិតចាប់តាំងតែពី​​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយសមភាគីចិន លោក ស៊ី ជិនពីង នៅប្រទេសអាហ្សង់ទីន កាលពីថ្ងៃទី០១ ខែធ្នូ ដោយបានព្រមព្រៀង​គ្នា​​ផ្អាកការ​ដំឡើងពន្ធទៅវិញទៅមក ដែលបានបង្កភាពរាំងស្ទះជាខ្លាំង ដល់លំហូរទំនិញតម្លៃរាប់រយពាន់លានដុល្លារ​នៃ​ប្រទេសទាំងពីរ៕​​​