អ្នកនាំពាក្យ​ក្រុមភេរវករ ISIS ស្លាប់ក្នុង​ការទម្លាក់គ្រាប់បែក​នៅ​អាហ្វហ្គានីស្ថាន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អ្នកនាំពាក្យ​ក្រុមភេរវករ ISIS ស្លាប់ក្នុង​ការទម្លាក់គ្រាប់បែក​នៅ​អាហ្វហ្គានីស្ថាន!

27/12/2018
(កាប៊ុល)៖ អ្នកនាំពាក្យ​របស់​ក្រុមភេរវករ ISIS ឈ្មោះ ស៊ុលតង់ អាស៊ីស អាហ្សាម (Sultan Aziz Azam) បានបាត់បង់ជីវិត​ ដោយសារប្រតិបត្តិការ​វាយ​ប្រហារ​តាមផ្លូវកាអាកាស​របស់កម្លាំងយោធា​នៅខេត្ត ណាងហ្គាហា (Nangarhar) ភាគ​ខាងកើត​អាហ្វហ្គានីស្ថាន។ នេះបើតាម​ការដក​ស្រង់ការផ្សាយ ​ចេញពី​ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨។
យោធាអាហ្វហ្គានីស្ថាន​បានចេញសេចក្តី​ថ្លែងការណ៍​មួយឲ្យដឹងថា «ដោយយោង​តាមរបាយការណ៍​ស៊ើបការណ៍​​របស់​យើង ក្រុមយន្តហោះដ្រូន​បានបើកការវាយប្រហារ​ ទៅលើទីតាំងលាក់ខ្លួន​របស់ក្រុម ISIS ដែលស្ថិត​ក្នុងស្រុក ផាជីរ៉ាហ្គាំ (Pachiragam) នាថ្ងៃពុធ​ម្សិលមិញ និងបានផ្តាច់​ជីវិត​បុគ្គល Sultan Aziz Azam ដែលជាអ្នកនាំពាក្យ​​​របស់ក្រុមភេរវករ​​​ជ្រុល​និយម​នេះ​ប្រចាំនៅ​អាហ្វហ្គានីស្ថាន»។
គួរបញ្ជាក់ថា៖ បន្ថែមពីនេះ​ជន Azam ក៏មានតួនាទី​កេណ្ឌ​សមាជិកឲ្យក្រុម ISIS ដើម្បីវាយប្រហារ​​បុគ្គលិករដ្ឋាភិបាល​ ជាពិសេស​គឺក្រុមមន្រ្តីជាន់​ខ្ពស់អាហ្វហ្គានីស្ថាន​ផងដែរ៕