ស្វាយរៀង៖ កាលពីព្រឹកម៉ោងប្រមាណ ៤ទាបភ្លឺ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូល ខេត្តស្វាយរៀល បានសហការជាមួយនឹងយោធា វរសេនាតូចលេខ២ ចុះធ្វើការត្រួតពិនិត្យទំនិញ ដែលនាំចូលមកពីប្រទេសវៀតណាម តាមច្រក កំពង់ស្ពាន។ ក្នុងនោះមន្ត្រីជំនាញបានរកឃើញ នំស្នូលសណ្តែកបន្ទះ ចំនួន៣គីឡូក្រាម មានផ្ទុកសារធាតុគីមី Borax ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ ហើយនំទាំងនោះ មន្ត្រីធ្វើការកំទេចចោលភ្លាមៗផងដែរ៕ (អត្ថបទដោយ ទេព វណ្ណះ)