យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៦ ខែធ្នូ៖ រកឃើញយានយន្ដល្មើសច្បាប់ ៦៦០គ្រឿង និងផាកពិន័យ ៤០៨គ្រឿង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៦ ខែធ្នូ៖ រកឃើញយានយន្ដល្មើសច្បាប់ ៦៦០គ្រឿង និងផាកពិន័យ ៤០៨គ្រឿង

26/12/2018
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍
  • បានត្រួតពិនិត្យយានយន្ដចំនួន ៥,៨៦៨គ្រឿង
  • រកឃើញល្មើសច្បាប់ ៦៦០គ្រឿង (ម៉ូតូ៧៧%)
  • អប់រំ ២៥២គ្រឿង និងផាកពិន័យ ៤០៨គ្រឿង
នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា៖ ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី២៦ ខែធ្នូនេះ ត្រួត
  • ពិនិត្យបានចំនួន ៣,៥៨៣គ្រឿង
  • អប់រំ ១៦៨គ្រឿង និងផាកពិន័យ ៣៧៧គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែធ្នូនេះ
  • នគរបាលបានត្រួតពិនិត្យយានយន្ត ចំនួន ១២៥,២៥៥គ្រឿង
  • រកឃើញយានយន្តល្មើស ១៩,១៩១គ្រឿង (ម៉ូតូ៧៥%)
  • អប់រំ ៧,០៩៦គ្រឿង និងផាកពិន័យ ១២,០៩៥គ្រឿង៕


ប្រភព៖ Fresh News