រុស្ស៊ីបាញ់សាកល្បងមីស៊ីលនុយក្លេអ៊ែរលឿនជាងសំឡេងដោយជោគជ័យ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក ពូទីន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រុស្ស៊ីបាញ់សាកល្បងមីស៊ីលនុយក្លេអ៊ែរលឿនជាងសំឡេងដោយជោគជ័យ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក ពូទីន

26/12/2018
(ម៉ូស្គូ)៖​ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចូលរួមទស្សនា និងបញ្ជាដោយផ្ទាល់លើការបាញ់សាកល្បងដោយជោគជ័យ​នូវប្រព័ន្ធមីស៊ីលលឿងជាងសំឡេងដ៏ថ្មីសន្លាងបំផុតមួយរបស់រុស្ស៊ី ដែលមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ នេះបើ​តាម​វិមាន​ក្រឹមឡាំងដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមវិមានក្រឹមឡាំង ការបាញ់សាកល្បងមីស៊ីលលឿនជាងសំឡេងមានឈ្មោះថា Avangard ធ្វើឡើងនៅឯតំបន់ភាគខាង​កើតបំផុតនៃប្រទេស​រុស្ស៊ី ក្រោមការបញ្ជាពីចំងាយរបស់លោកពូទីន ចេញពីអគារក្រសួងការពារជាតិក្នុងទីក្រុងម៉ូស្គូ។ បន្ថែមពីលើ​នេះ លោក ពូទីនក៏បានអះអាងដែរថាទីក្រុងម៉ូស្គូ អាចនឹងដាក់ពង្រាយមីស៊ីលអន្តរទ្វីប Avangard នៅឆ្នាំ២០១៩។
គួរបញ្ជាក់ថា៖ លោក ពូទីន កាលពីខែមីនាកន្លងទៅ បានប្រកាសឱ្យយោធារុស្ស៊ីអភិវឌ្ឍអាវុធថ្មីៗ ជាពិសេសគឺមីស៊ីល Avangard ដែលមានល្បឿនលឿងជាងសំឡេង និងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាញ់ដល់ស្ទើតែគ្រប់ទីកន្លែងទាំងអស់នៅលើពិភព​លោក ក៏ដូចជាអាចទប់ទល់ជាមួយមីស៊ីលអាមេរិកផងដែរ៕