ចិន៖ ចោរប្លន់រថយន្តក្រុងរួចជិះទៅបុករះលើអ្នកដំណើរតាមផ្លូវ បណ្តាលឲ្យស្លាប់០៥នាក់ និងរបួស២១នាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចិន៖ ចោរប្លន់រថយន្តក្រុងរួចជិះទៅបុករះលើអ្នកដំណើរតាមផ្លូវ បណ្តាលឲ្យស្លាប់០៥នាក់ និងរបួស២១នាក់

25/12/2018
(ហ៊ូចូវ)៖ ករណីដ៏កម្រ​​មួយបានកើតឡើង ដោយរថយន្ត​ក្រុងមួយគ្រឿងត្រូវ​បានចោរ​ប្លន់ រួចជិះទៅបុករះ​លើមនុស្សម្នាដែលកំពុងធ្វើដំណើរ​នៅក្បែរដងផ្លូវ បណ្តាល​ឲ្យស្លាប់​​០៥នាក់ និងរបួសធ្ងន់-ស្រាល​ចំនួន ១១នាក់ផ្សេងទៀត នៅក្នុងទីក្រុង​ឡុងយ៉ាន (Longyan) នៃ​ខេត្តហ៊ូជាន (Fujian) ភាគខាងកើត​ប្រទេសចិន។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។
បើតាមមន្ត្រីប៉ូលិស​​ចិននៅហ្នឹង​កន្លែង​កើត​ហេតុបាន​ឲ្យដឹងថា ជនសង្ស័យ​​ត្រូវបានចាប់​ខ្លួន និងបញ្ជូន​ទៅប៉ុស្តិ៍ប៉ូលិស​រួចហើយ ដើម្បីធ្វើការ​សាកសួរ។ ករណី​ប្លន់​រថយន្តក្រុង​​បែបនេះ គឺជារឿងកម្រ​បំផុតមួយនៅ​ក្នុងប្រទេសចិន ព្រោះរថយន្ត​ក្រុងមាន​ទំហំធំ និងពិបាក​ណាស់​ក្នុងការបើក​គេចចេញទៅ​ណាឆ្ងាយ ដើម្បីគេច​ពីសមត្ថកិច្ច៕