សម្តេចតេជោ ហ៊ុន សែន បង្ហាញបទចម្រៀងថ្មីពីរបទ ចំណងជើងថា «ទ្រនំកោះថ្ម» «មហាជ័យជំនះជាប្រវត្តិសាស្ត្រ​ ៧មករា» ដែលរំលឹករឿងរ៉ាវពិតឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (មានវីដេអូ) - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន បង្ហាញបទចម្រៀងថ្មីពីរបទ ចំណងជើងថា «ទ្រនំកោះថ្ម» «មហាជ័យជំនះជាប្រវត្តិសាស្ត្រ​ ៧មករា» ដែលរំលឹករឿងរ៉ាវពិតឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (មានវីដេអូ)

25/12/2018
(ភ្នំពេញ)៖ ទោះបីជារបបប្រល័យពូជសាសន៍ប៉ុលពត បានរលាយសូន្យអស់រយៈពេលច្រើនទសវត្សមកហើយក្តី ប៉ុន្តែអនុស្សាវរីយ៍ និងសកម្មភាពលះបង់សាច់ស្រស់ឈាមស្រស់របស់វីរជនខ្មែរជំនាន់មុន ក្នុងការផ្តួលរំលំរបបប្រល័យព្រៃផ្សៃនេះ នៅតែដកជាប់ក្នុងក្រអៅបេះដូងខ្មែរជាប់ជានិច្ច ជាពិសេស វីរៈជនដ៏អង់អាចក្លាហាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ជាវីរជនខ្មែរដែលដឹកនាំរំដោះប្រជាពលរដ្ឋ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបង្ហាញអំពីខ្លឹមសារនៃបទចម្រៀងពីរបទ មានចំណងជើងថា «ទ្រនំកោះថ្ម» «មហាជ័យជំនះជាប្រវត្តិសាស្ត្រ​ ៧មករា»។ ខ្លឹមសារនេះបទនេះ គឺជារឿងរ៉ាវពិតរបស់បងប្អូនរីរជនស្នេហាជាតិទាំងអស់ ដែលបានឆ្លងដែនឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាស៍ ប៉ុល ពត ដើម្បីសង្គ្រោះប្រជាពលរដ្ឋក្មេងចាស់ និងប្រទេសជាតិឱ្យមានសុខសន្តិភាពមកទល់សព្វថ្ងៃ។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃបទ «ទ្រនំកោះថ្ម» ដែលបង្ហាញដោយសម្តេចតេជោ ហ៊ុន សែន៖
ផ្តើម៖ អកវិល......មកចូលទ្រនំ តាយាយមាអ៊ុ កោះថ្មមនោរម្យយើងជុំជាតិហើយ.......។
I. ឱណាថ្ងៃ២០មិថុនា ឱណាចាពុំ.....ភ្លេចឡើយជាង៤០ឆ្នាំហើយ ឱកោះថ្មអើយ នៅឡើយអនុស្សា។
II. ឱណាកោះអើយកោះថ្ម (២) អ្នកល្អ.....ម្លេះណា ពុកម៉ែយាយតាករុណាមេត្រី
R. ពីឆ្នាំ១៩៧០គត់ (២) ប្រវត្តិ.......អតី ដល់២០១៨ ឱកោះថ្មអើយ៤៨ ឆ្នាំផ្លាយ។
R. ឱណាដូចបងដូចប្អូន (២) ដូចកូន និងឪពុកម្តាយ រមនាចិត្តកាយ ឱណាថ្លៃអើយ គ្មានថ្ងៃណាឡើយ

ផ្តើម៖ ទិវានៃការចងចាំ ឆ្ពោះទៅការផ្ដួលរំលំរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃហើយ
III. ឱណាចាប់ផ្ដើម ចេញពីកោះថ្ម (២) ភ្លៀងផ្គរ... ឥតស្បើយ ម៉ោង១០យប់ហើយ រងាខ្លាំងណាស់។
IV. ឱណាឆ្លងព្រំដែនហើយ(២) អង្គុយចាំ អើយថ្ងៃរះ ម៉ោង៨ច្បាស់កំណត់ទិសដៅទៅ
R. ឱណាឆ្លងដែនសែននឹក(២) ព្រៃព្រឹក .....ធ្លាប់នៅភរិយាពាលពៅ អូនអើយអូននៅ កំព្រាស្វាមី
R. ទឹកភ្នែករាប់លានដំណក់ (២) ស្រកស្រោចដែនដីតស៊ូដើម្បីរំដោះទឹកដី ប្រជាជនក្មេងចាស់
បញ្ចប់៖ អកវិលមកចូលទ្រនំ ក្រោយពីផ្ដួលរំលំៗ របបប្រល័យពូជសាសន៍៕
ខាងក្រោមនេះជាអត្ថន័យនៃបទចម្រៀង «មហាជ័យជំនះជាប្រវត្តិសាស្ត្រ​ ៧មករា» ដែលបង្ហាញដោយសម្តេចតេជោ ហ៊ុន សែន៖
I. សំរែកជយោខ្ទារខ្ទរប្រិថពី កក្រើកភូមីពីកម្ពុជារំភើបញាប់ញ័រព្រួចព្រឺលោកមា ក្រោមផ្ទៃមេឃាភ្លឺថ្លាត្រចង់។
II. ផ្ទៀងមើលនាឡិកាថាម៉ោង១២ ៣០នាទីវេលាថ្ងៃត្រង់ ត្រូវថ្ងៃអាទិត្យប្ញទ្ធីផូផង់ ពេលនោះត្រូវត្រង់ថ្ងៃទី៧។
III. ក្នុងខែមករា ឆ្នាំ៧៩ ជួនចូលចងចាំនៅឆ្នាំមមី ៩កើតខែបុស្ស ស្រាល់ស្រុះសាមគ្គី នេះជាទិវាជាប្រវត្តិសាស្រ្ត ។
IV. ទង់ជ័យប្រាសាទ ខ្នាតកំពូល៥ រេរាំសកម្មប្រចាំអាកាស ក្រោមសែងសូរិយាភ្លឺថ្លាត្រចះ យ៉ាងច្បាស់រស្មី ពណ្ណរាយឆ្អិនឆ្អៅ។
V. ពន្លឺបដិវត្តន៍បរិសុទ្ធល្អ វែកមុខឃាតករខោខ្មៅអាវខ្មៅ ប៉ុល ពត ខៀវ សំផន បនភឿនកម្លៅ
យកទ្រឹស្ដីខ្មៅទៅអនុវត្ត។
VI. ម៉ោងហ្នឹង ថ្ងៃហ្នឹងទាំងវេលានោះ របបទុរយសធ្លាក់ជ្រោះប្រាស់ព្រាត់ រលំរលើងចំបើងខ្ចាត់ភ្លាត់
ចរន្តបដិវត្តសាមគ្គីសង្គ្រោះជាតិ ។
VII. សម្ដេចទាំងបី សក្ខីកម្មវិជ្ជមាន រួមនឹងវិធានកម្លាំងដទៃទៀត ជាកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិ រំដោះមិត្តញាតិចាកឃ្លាតវិនាសកម្ម។
VIII. អ្នកបានទឹកផឹក ត្រូវនឹកប្រភព អ្នកបានជ្រកម្លប់នឹកគុណអ្នកដាំ វិមានឈ្នះឈ្នះច្បាស់សក្ខីកម្មឲ្យខ្មែរចងចាំនូវប្រវត្តិសាស្ត្រ។
IX. សម្ដេចតេជោមោនេយ្យជនឆ្នើម ផ្ដួចផ្ដើម ដាក់ចេញ នយោបាយឈ្នះឈ្នះ ឯករាជ្យម្ចាស់ការ ថ្លៃថ្លាខ្លាំងណាស់ ជាតិយុទ្ធសាស្ត្រ ខ្មែរ
ម្ចាស់សន្តិភាព៕


ប្រភព៖ Samdech Hun Sen, Cambodian Prime Minister | Fresh News