ព្រឹទ្ធសភា ប្រកាសលទ្ធផលសម័យប្រជុំលើកទី២ នីតិកាលទី៤ ដែលពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់ ដែលអាចបើកផ្លូវឱ្យអ្នកនយោបាយមានសិទ្ធិធ្វើនយោបាយឡើងវិញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រឹទ្ធសភា ប្រកាសលទ្ធផលសម័យប្រជុំលើកទី២ នីតិកាលទី៤ ដែលពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់ ដែលអាចបើកផ្លូវឱ្យអ្នកនយោបាយមានសិទ្ធិធ្វើនយោបាយឡើងវិញ

25/12/2018
(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់សម័យប្រជុំលើកទី២ នីតិកាលទី៤ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹទ្ធសភា បានប្រកាសលទ្ធផលផ្លូវការមួយ ដែលពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់ ដែលអាចបើកផ្លូវឱ្យអ្នកនយោបាយ មានសិទ្ធិធ្វើនយោបាយឡើងវិញ។
សម័យប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាពសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយបានដំណើរការតាមរបៀបវារៈចំនួន០២ រួមមាន៖ ទី១៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពី គណបក្សនយោបាយ និងទី២៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី បរធនបាលកិច្ច។
ជាមួយគ្នានេះ ព្រឹទ្ធសភា ក៏បានឱ្យយោបល់ឯកភាពទាំងស្រុងចំពោះរបៀបវារៈទាំង២ខាងលើផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសលទ្ធផលព្រឹទ្ធសភា៖