ក្រុមខ្មាន់កាំភ្លើង​វាយប្រហារ​​អគារក្រសួង​ការបរទេស​លីប៊ី ស្ថិតនៅក្នុងទីក្រុងទ្រីប៉ូលី! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រុមខ្មាន់កាំភ្លើង​វាយប្រហារ​​អគារក្រសួង​ការបរទេស​លីប៊ី ស្ថិតនៅក្នុងទីក្រុងទ្រីប៉ូលី!

25/12/2018
(ទ្រីប៉ូលី)៖ ខ្មាន់កាំភ្លើង​មិនស្គាល់អត្តសញ្ញាណ​មួយក្រុម បានបើកការវាយប្រហារ​ទាំងកម្រោល ទៅលើអគារក្រសួង​ការបរទេស​​​លីប៊ី​ ដែលស្ថិតក្នុងរដ្ឋធានី​ទ្រីប៉ូលីនាថ្ងៃ​អង្គារនេះ។ នេះបើតាមបញ្ជាក់ពីសាក្សី​នៅកន្លែងកើតហេតុ និងត្រូវបានដកស្រង់​ដោយ​ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀល​ថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។
គួរបញ្ជាក់ថា៖ ភ្លាមៗបែបនេះ​មិនទាន់មានការបញ្ជាក់ច្បាស់លាស់ជាផ្លូវការ​នៅឡើយទេ អំពីស្ថានភាពជារួមនៅ​កន្លែងកើតហេតុ ព្រមទាំងចំនួន​ជនរងគ្រោះ។ ប៉ុន្តែមាន​ការអះអាងជាបឋមថា ក្រុមខ្មាន់កាំភ្លើង​ខាង​លើ គឺ​​​ក្រុមបង្កការវាយប្រហារ​អត្តឃាត ដោយពួកគេបាន​បើកការបាញ់​ប្រហារទៅលើក្រសួង​ការបរទេសលីប៊ី រួច​​បំផ្ទុះ​គ្រាប់បែកសម្លាប់ខ្លួន​ឯង​នៅទី​នោះជាក្រោយ៕