អាមេរិកដកទ័ពចេញពីស៊ីរីតួកគីទទួលភារៈសម្របសម្រួលស្ថានការណ៍បន្ត!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាមេរិកដកទ័ពចេញពីស៊ីរីតួកគីទទួលភារៈសម្របសម្រួលស្ថានការណ៍បន្ត!!!

25/12/2018

អាមេរិក៖​ បទបញ្ជាឱ្យដកកងទ័ពអាមេរិកចេញ ពី ស៊ី រី ត្រូវ បាន លោកប្រធានាធិបតី ដូណាល់ ត្រាំ ចុះ ហត្ថលេខាហើយ នៅយប់ មិញនេះ បើ តាម ក្រសួងការពារ ជាតិ លោក ប្រធានាធិបតី ដែលបានសម្រេច តែង តាំង រដ្ឋមន្ត្រី ការពារជាតិស្តីទី ថ្មី ដើម្បី ពន្លឿន ការ លាលែង ចេញ ពី តំណែង របស់ លោក ម៉ាទីស ចាប់ ពីថ្ងៃទី មករា ២០១៩ ទៅ ក៏ បាន អះអាង ដោយ ផ្ទាល់ ថា តួកគី នឹង ទទួល បន្ទុក កម្ចាត់ ពួក អង្គការ រដ្ឋ អ៊ីស្លាម សេសសល់ ឱ្យ អស់ ក្រោយ កងទ័ព អាមេរិក ត្រលប់ ចូល ស្រុក វិញ។ បើ តាម លោក ត្រាំ ប្រធានាធិបតី តួកគី បាន ផ្តល់ ការ ធានាអះអាង គួរ ឱ្យ ទុក ចិត្ត។

ប្រធានាធិបតី តួកគី មិន ដែល គាំទ្រ វត្តមានកងទ័ព អាមេរិកនៅ ក្នុង ជម្លោះ ស៊ីរី ម្តង ណា ឡើយ ! ដូច្នេះ ព្រម សម្រួល ការ ដក កងទ័ព អាមេរិក ចេញ ពី ស៊ីរីនោះ គឺ ប្រការ ដ៏ ងាយ បំផុត។ សម្រាប់ លោក អែរដូហ្កាន ដែល ត្រៀម ខ្លួន ស្រេចក្នុង ការ គាំទ្រ អាមេរិក ឱ្យ ដកកង ទ័ព ចេញ ពី ស៊ីរី នោះ វត្តមានកងទ័ព អាមេរិក លែង មាន ប្រយោជន៍ ហើយ ព្រោះ ពួក អង្គការ រដ្ឋ អ៊ីស្លាមបាន ទទួល បរាជ័យ យ៉ាង ដំណំ អស់ មួយ ភាគធំ ! គេ បាន លោក អែរដូហ្កាន ប្រកាស ន្យា កម្ចាត់ពួក ជីហាត និង យុទ្ធជន គួដ នៅភាគ ឦសាន ស៊ីរី តាំង ពី ថ្ងៃ សៅរ៍ មក ម្ល៉េះ។ តួកគីក៏ បាន បញ្ជូន កងទ័ព និង សព្វាវុធ ជា ជំនួយ បន្ថែម ទៅ កាន់ តំបន់ ព្រំដែន ស៊ីរី ហើយ។

ប៉ុន្តែ សម្រាប់ លោក ដូណាល់ ត្រាំកងទ័ព អាមេរិក អាច ត្រលប់ មក ផ្ទះ វិញ បាន ! លោកប្រធានាធិបតី តួកគី អែរដូហ្កាន បាន ផ្តល់ ការ ធានា ដោយច្បាស់ៗ ថា តួកគី នឹង កម្ចាត់ ពួក អង្គការ រដ្ឋ អ៊ីស្លាម សេសសល់ ឱ្យ អស់”! នេះ បើ តាម ប្រសាសន៍ របស់ ដូណាល់ ត្រាំ តាម រយៈ សារទ្វីតទ័រ
ជាមួយ នឹង សេចក្តី ប្រកាស ថា សមភាគី តួកគី មាន សមត្ថភាព គោរព ពាក្យ សន្យា លោក ដូណាល់ ត្រាំ បាន ផ្តល់ ព័ត៌មាន និង បញ្ជាក់ ថា លោក មាន កិច្ចសន្ទនា តាម ទូរស័ព្ទ ជា មួយ លោក អែរដូហ្កាន យ៉ាង យូរ និង ប្រកប ដោយ លក្ខណៈ ស្ថាបនា។ មេដឹកនាំ ទាំងពីរ បាន ព្រមព្រៀង គ្នា ទៅ វិញ ទៅ មក ដោះស្រាយ វិបត្តិ ស៊ីរី និង ការ ពង្រឹង កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម ដោយ សម្រេច ប្រកាន់ យក យុទ្ធសាស្ត្រ ដកកងទ័ព ដោយយឺតៗ និង ដោយ មានកិច្ច សហការ គ្នាយ៉ាង ខ្លាំង បំផុត ជា កិច្ច សហការ សម្របសម្រួល រវាង យោធា ការទូត និង ជាមួយ អ្នក ទទួល ខុស ត្រូវ របស់ ប្រទេស ទាំង ពីរ (អាមេរិក និង តួកគី)

យុទ្ធសាស្ត្រនេះ ត្រូវ បាន រៀប ចំ ឡើង ដើម្បី បញ្ចៀស កុំ ឱ្យ មាន ក្រហត អំណាច នៅ ស៊ីរី ជាពិសេស នៅ ក្នុង តំបន់ ដែល គ្រប់គ្រង ដោយ ពួក ឧទ្ទាម គួដ ក្រោយ ពេល អាមេរិក ដក ចេញ ទៅ និង ក្នុង ពេលស៊ីរី ឆ្លង អន្តរកាលពន្លឿន ការ លាលែង ពី តំណែង របស់ លោក ម៉ាទីស
ទន្ទឹម នឹង ការ ប្រកាស រក ឃើញ កិច្ចព្រមព្រៀង ជាមួយ តួកគី ក្នុង ការ ធានា ដោះស្រាយ ស្ថានការណ៍ ស៊ីរី ក្រោយ អាមេរិក ដក ទ័ព ចេញ មក លោក ត្រាំ ក៏ បាន ប្រកាស បញ្ចប់ តួនាទី របស់ លោក ជីម ម៉ាទីស មុន កាល កំណត់ របស់ លោក (ចុង ខែ កុម្ភៈ) ដោយ ប្រកាស តែង តាំង អនុរដ្ឋមន្ត្រីក្រសួង ការពារ បច្ចុប្បន្ន គឺ លោក Patrick Shanahan ឱ្យ ឡើង កាន់ តំណែង ជា រដ្ឋមន្ត្រី ក្រសួងការពារ ជាតិ ស្តីទី តែ ម្តង ចាប់ ពី ថ្ងៃទី មករា ទៅ។

សូម បញ្ជាក់ ថា មាន គំនិត ខ្វែង គ្នា ស្រាប់ ហើយ លោក ត្រាំ ថែម ទាំង មិន ពេញ ចិត្ត ខ្លាំង នឹង ខ្លឹម សារ នៃ លិខិត លាលែង ចេញ ពី តំណែងរបស់លោក ជីម ម៉ាទីស ដែល ដាស់ តឿន ឱ្យ អាមេរិក ចេះ គោរព សម្ព័ន្ធមិត្ត លោក ជីម ម៉ាទីស អតីត រដ្ឋមន្ត្រី ការពារ ជាតិ អាមេរិក បាន ប្រកាស សុំ លាលែង ចេញ ពី តំណែង ក្រោយ ពី លោក ដូណាល់ ត្រាំ ប្រកាស ដក កងទ័ព ចេញ ពី ស៊ីរី សម្រាប់ លោក ម៉ាទីស ការ ដក កងទ័ព យ៉ាង ទាន់ ហន់ អាច នឹង ធ្វើ ឱ្យ របប ក្រុង ដាម៉ាស របស់ លោក អាសាដ បាន ឱកាសទាញ យក ផល ចំណេញ ដោយ ក្រុម គួដ នៅ ស៊ីរី ដោយ អាច ងាក ទៅ ខិត ជិត របប ដឹកនាំ ស៊ីរី វិញ និង ជា តំណាង គ្រោះ ថ្នាក់ សម្រាប់ ក្រុម យុទ្ធជន គួដ។ ក្រុមយុទ្ធជន គួដ ដែល ធ្លាប់ ជាសម្ព័ន្ធមិត្ត កាន់ អាវុធ រួមជាមួយ អាមេរិក ក្នុង ប្រតិបត្តិការ ប្រយុទ្ធ ប្រឆាំង នឹង ពួក អង្គការ រដ្ឋ អ៊ីស្លាម ជា ពួក ភេរវជន សម្រាប់ ក្រសែ ភ្នែក តួកគី !

សម្ព័ន្ធមិត្ត ត្រូវ ផ្តល់ ភាព ជឿជាក់ឱ្យ គ្នាអង់គ្លេស អាល្លឺម៉ង់ បារាំង ដែល សុទ្ធ សឹង ជា សម្ព័ន្ធមិត្ត របស់ សហរដ្ឋ អាមេរិក ក្នុង ការ ប្រយុទ្ធ ប្រឆាំង នឹង ពួក អង្គការ រដ្ឋ អ៊ីស្លាម បាន លាក់ ក្តី ព្រួយ បារម្ភ របស់ ខ្លួន ទេ នៅ ពេល បាន សេចក្តី ប្រកាស របស់ លោក ត្រាំ ដក កងទ័ព ចេញ នោះ។ ពួក គេ មាន ទស្សនវិស័យ ដូច លោក ម៉ាទីស ដែរ សុទ្ធ តែ យល់ ការ ដកកងទ័ព នេះ ជា គ្រោះ ថ្នាក់ សម្រាប់ ពួក គួដ។
ប្រធានាធិបតី បារាំង បាន ចេញ មុខ ខ្លាំង ជាង គេ ! ធ្លាប់ បង្ហាញ ភាព ស្និទ្ធស្នាល និង ល្អូក ល្អើន ខ្លាំង ជាមួយលោកត្រាំជាពិសេស នៅ ពេលជាប់ ឆ្នោត ក្លាយ ជា ប្រធានាធិបតី ដំបូង លោក ម៉ាក្រុង បានសម្តែង ការ សោកស្តាយ យ៉ាង ខ្លាំង ចំពោះ សេចក្តី សម្រេច របស់ លោក ត្រាំ ដក កងទ័ពចេញ ពី ស៊ីរី ដោយ បាន ឆ្លៀត ធ្វើ ការ រិះគន់ថាជា សម្ព័ន្ធមិត្តនឹង គ្នា ត្រូវ តែផ្តល់ ភាព ជឿជាក់ ឱ្យ គ្នា និង ត្រូវ មាន ការ សម្របសម្រួល ជា មួយ សម្ព័ន្ធមិត្ត ផ្សេង ទៀត។ ហៅ ថា សម្ព័ន្ធមិត្ត គឺ ត្រូវ កៀកស្មាគ្នា ប្រយុទ្ធ” ! ដូច អ្វី ដែល បារាំង កំពុង ធ្វើ ជាមួយ ឆាដ និង ជាមួយ អាមេរិក នៅក្នុង ការប្រយុទ្ធ ប្រឆាំង ពួក ជីហាត នៅ អាហ្វ្រិក នេះ បើ តាម ប្រសាសន៍ របស់ លោក ម៉ាក្រុង ដោយ ថែម ទាំងឧទ្ទិស ក្តីគោរព ដល់ លោក ជីម ម៉ាទីស ថាជា ដៃគូពិភាក្សា ដ៏ គួរ ជឿ ទុក ចិត្ត និង មាន ប្រសាសន៍ ត្រឹមត្រូវអាមេរិក ត្រូវ ចេះ គោរព សម្ព័ន្ធមិត្ត ខ្លះ៕(អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)