អាហ្វហ្កានីស្ថាន ៖ មានការវាយប្រហារក្នុងក្រសួងការងារនាក្រុងកាប៊ូល!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាហ្វហ្កានីស្ថាន ៖ មានការវាយប្រហារក្នុងក្រសួងការងារនាក្រុងកាប៊ូល!!!

25/12/2018

អាហ្វាហ្កានី៖​​ បន្ទាប់ ពី បាន បំផ្ទុះ រថយន្ត មួយ គ្រឿងឱ្យ ផ្ទុះផ្អើល មក ជនប្រដាប់ អាវុធ មួយ ក្រុមបាន នាំ គ្នា សម្រុក ចូល ទៅ ក្នុងអាគារ មួយ របស់ ក្រសួងការងារ អាហ្វហ្កានីស្ថាន ទៀត នា ថ្ងៃ ចន្ទ ទី ២៤ ធ្នូ នេះ។ នេះ បើ តាម ប្រភព ព័ត៌មាន ផ្តល់ ដោយ អ្នក ទទួល ខុស ត្រូវ របស់ រដ្ឋាភិបាល អាហ្វហ្កានីស្ថាន និង សាក្សី ជា ច្រើន។ ពុំ ទាន់ មាន ក្រុម ណា ចេញ ប្រមុខ ប្រកាស ទទួល ស្គាល់ ទង្វើ នេះ ទេអ្នក នាំពាក្យ ក្រសួង មហាផ្ទៃ ម្នាក់ បាន ជូន ដំណឹង អំពី ការ បំផ្ទុះ រថយន្ត មួយ គ្រឿងដំបូង ! អ្នក នាំពាក្យ ម្នាក់ ទៀត បាន ប្រាប់ថា មាន ការ ផ្ទុះ រថយន្ត មួយ គ្រឿង ទីពីរ នៅមាត់ ច្រក ចូល ចំណតរថយន្ត... ហើយ ទន្ទឹម គ្នា នោះ ជន ប្រដាប់ អាវុធ ជា ច្រើន នាក់ បាន នាំ គ្នា សម្រុក ចូល ក្នុង អាគារ ដែល ជា ការិយាល័យ របស់ ក្រសួង ការងារនិង កិច្ចការ សង្គម នៅ ទីក្រុង កាប៊ូល។ 

សំឡេង បាញ់កាំភ្លើងបាញ់ គ្នា បានលាន់ ឡើង នៅ ខាង ក្នុង អាគារ រវាង ជនប្រដាប់ អាវុធ ជាមួយ នឹង កង រក្សា សន្តិសុខ និង ការ បាញ់ សំដៅ ទៅ លើ អាគារ របស់ ភ្នាក់ងារ ចារកិច្ច អាហ្វហ្កានីស្ថាន ក្បែរ នោះ ផង។ នេះ បើ តាម ការ រៀប រាប់ របស់ បុគ្គលិក ក្រសួង ការងារ ដែល រត់ គេច រួច។
បើ តាម ប្រភព ភ្នាក់ងារ សន្តិសុខ ជន ប្រដាប់ អាវុធ ជា ច្រើន នាក់ ពិត ជា ជ្រៀត ចូលដល់ ក្នុង ក្រសួង ការងារ និង កិច្ចសង្គម មែន ប៉ុន្តែ គេ មិន ដឹង ថា មាន បុគ្គលិក ប៉ុន្មាន នាក់ នៅ ក្នុង ការិយាល័យ នោះ ទេ។ ក្នុង ពេល ដែល ការ វាយប្រហារ កំពុង បន្ត សកម្មភាព នៅ ឡើយ ក្រសួង សុខាភិបាល បាន រាប់ ឃើញ មាន អ្នក របួស បួន នាក់ ក្នុង នោះ មាន ម្នាក់បា នលោត តាម បង្អួច ពី ជាន់ ទី បី បង្ក ឱ្យ បាក់ ឆ្អឹង ជា ច្រើន កន្លែង។

ហេតុការណ៍ កើត ឡើង នៅ វេលា ម៉ោង ១១ កន្លះ ម៉ោង សកល ថ្ងៃ ចន្ទ ទី ២៤ ធ្នូ ២០១៨ ! និង មាន ការ ប្រយុទ្ធ តាំង គ្នា ជា ច្រើន ម៉ោង។ក្រោយ ពីមាន ការ ប្រយុទ្ធ តតាំង គ្នា អស់ ប្រមាណ ពីរ បី ម៉ោង កងកម្លាំងរក្សា សន្តិសុខ អាហ្វហ្កានីស្ថាន បានសម្លាប់ ជន ប្រដាប់ អាវុធ បាន ពីរនាក់ និ ងរំដោះ បុគ្គលិក ក្នុង អាគារ បាន ជាង ពីរ រនាក់ ខណៈ ដែល មានជនស៊ីវិល ជា ច្រើន នាក់ ផ្សេង ទៀត ជាប់ ជា ចំណាប់ ថ្នូរ ក្នុង ដៃ សត្រូវ នៅឡើយ
គឺ ជា ការ វាយប្រហារ ទ្រង់ទ្រាយ ធំ បំផុត គិត ចាប់ ពី ក្រោយ បំផ្ទុះ រថយន្តនៅ មុខ ទីស្នាក់ការ ក្រុម ហ៊ុន សន្តិសុខ អង់គ្លេស កាលពី ថ្ងៃទី ២៨ វិច្ឆិកាមក។ 

ការ វាយប្រហារ នេះក៏ បាន កើត ឡើង ក្នុង ខណៈ ដែល អាហ្វហ្កានីស្ថាន កំពុង ឆ្លង កាត់ ស្ថានការណ៍មិន ច្បាស់ លាស់ ជា មួយ នឹង សេចក្តី ប្រកាស (មិន ទាន់ ជា ផ្លូវការ) របស់ អាមេរិក ចង់ ដកកងទ័ព ចំនួន ៧០០០ នាក់ ចេញ ពី អាហ្វហ្កានីស្ថាន។ ជា សេចក្តី ជូន ដំណឹង ដ៏ គួរ ឱ្យ ភ្ញាក់ ផ្អើល សម្រាប់ អ្នក ការទូត និង អ្នក នយោបាយ នៅកាប៊ូល។ ថ្វី បើ រដ្ឋាភិបាលអាហ្វហ្កានីស្ថាន បាន ប្រកាស ថា ការ ដក កងទ័ព អាមេរិក គ្មាន ផល ប៉ះពាល់ ដល់ សន្តិសុខ ជាតិ មែន តែ នៅ ថ្ងៃអាទិត្យ ម្សិលមិញ ប្រធានាធិបតី អាហ្វហ្កានីស្ថាន បាន តែង តាំង អតីត មន្ត្រី ចារកិច្ច ពីរ នាក់ ដែល មាន និន្នាការ ប្រឆាំង ដាច់ ខាត នឹង តាលីបង់ ឱ្យ កាន់ តំណែង ជា រដ្ឋមន្ត្រី ក្រសួង ការពារជាតិ និ មហាផ្ទៃ៕​ (អត្ថបទដកស្រង់ ទេព វណ្ណះ)