ផ្ទុះគ្រាប់ ត្បាល់៦០ បណ្តាលអោយជនរងគ្រោះ2នាក់ប្តីប្រពន្ធស្លាប់!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ផ្ទុះគ្រាប់ ត្បាល់៦០ បណ្តាលអោយជនរងគ្រោះ2នាក់ប្តីប្រពន្ធស្លាប់!!!

25/12/2018

បាត់ដំបង៖ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង១៣.៣០នាទី នៅចំណុចបឹងអន្ទង់ ស្ថិតក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង មានករណីផ្ទុះគ្រាប់ ត្បាល់៦០ បណ្តាលអោយជនរងគ្រោះ2នាក់ប្តីប្រពន្ធស្លាប់ ប្តីឈ្មោះ ជាតិ អាយុប្រហែល៥០ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ ប្រពន្ធមិនទាន់ស្គាល់អត្តសញ្ញាណ បានស្លាប់ពេលបញ្ជូនដល់មណ្ឌលសុខភាពបួរ មានស្រុកកំណើត នៅភូមិត្រាំស ឃុំតានី ស្រុកទូកមាស ខេត្តកំពត មកស្នាក់នៅបណ្តោះអាសន្ន ធ្វើកម្មករកាប់ដំឡូង អោយម្ចាស់ចំការឈ្មោះ ហៀង រ៉េត ភេទស្រី អាយុ៦៤ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ

មូលហេតុ: ជនរងគ្រោះ០២នាក់ប្តីប្រពន្ធ បានមកដុតគល់ឈើក្នុងចំការ ដើម្បីយកសត្វព្រួត ដោយមិនដឹងថាមានក្បាលគ្រាប់ត្បាល់៦០ ដែលនៅទីនោះ បណ្តាលអោយផ្ទុះស្លាប់តែម្តង ។ក្រោយពីសមត្ថកិច្ចយើង ពិនិត្យកន្លែងកើតហេតុ និងសាកសព ជនរងគ្រោះរួចមក យើងបានប្រគល់សាកសពអោយទៅលោកមេភូមិ និងម្ចាស់ចំការ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ (អត្ថបទដោយ ទេព វណ្ណះ)