ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នេះ ក្រសួង ធនធានទឹក នឹងឧតុនិយម បានចេញផ្សាយនៅ សេចក្តីជូនដំណឹងស្តីពីការព្យាករណ៍អាកាសធាតុ លើកទី១ សម្រាប់រដូវប្រាំង នឹងរដូវវស្សាសម្រាប់ ឆ្នាំ២០១៩។
ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ស្ថានភាពអាកាសធាតុនៅរដូវប្រាំង និងដើមរដូវរស្សាឆ្នាំ២០១៩ មិនសូវមាន អំណោយផលល្អទេ ដូច្នេះក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរពិសេសប្រជាកសិករ សូមចូលរួមថែរក្សាទឹកទុកឲ្យបានល្អ និងប្រើប្រាស់ទឹកឲ្យចំគោលដៅ ប្រកបដោយស្មារតីសន្សំសំចៃ៕ (អត្ថបទដោយ ទេព វណ្ណះ )