តួកគី បញ្ចូន​សព្វាវុធ​ធន់ធ្ងន់​ទៅ​ព្រំដែន​ស៊ីរី ក្រោយ​អាមេរិក​ប្រកាស​ដកទ័ព!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តួកគី បញ្ចូន​សព្វាវុធ​ធន់ធ្ងន់​ទៅ​ព្រំដែន​ស៊ីរី ក្រោយ​អាមេរិក​ប្រកាស​ដកទ័ព!!!

24/12/2018

 តួកគី៖​ ថ្ងៃ អាទិត្យ ទី ២៣ធ្នូ នេះ តួកគី បញ្ជូន គ្រឿង ចម្បាំងធន់ធ្ងន់ ជា ច្រើន សំដៅទៅ ភាគ ខាង ជើង ប្រទេស ស៊ីរី ដើម្បី ប្រយុទ្ធ កម្ចាត់ ក្រុម ប្រដាប់ អាវុធ កួដ ដែល ជា សត្រូវ។ ការ បញ្ចូន សព្វាវុធ យ៉ាង សន្ធឹក បែបនេះ គឺ ក្រោយ ពេល ដែល ប្រមុខរដ្ឋ អាមេរិក សម្រេច ប្រកាស ដក ទ័ព ចេញ ពីស៊ីរី។

គ្រឿង ចម្បាំង មាន បែប យ៉ាង រថក្រោះ៣៥ កាំភ្លើងធំជា ច្រើន គ្រឿង កាំភ្លើង បាញ់ ស្វ័យប្រវត្តិ និង ឡាន ដឹក ទាហានយ៉ាង ច្រើនសន្ធឹក ត្រូវ ប្រធានាធិបតី ទួរគី Recep Tayyip Erdogan ចេញ បញ្ជាបញ្ចូន ទាំង យប់ ទៅកាន់ សមរភូមិ ជាប់ ព្រំ ដែន ភាគខាងជើង របស់ ស៊ីរី នេះបើ ការ ឲ្យដឹង ពី ភ្នាក់ ងារ ព័ត៌មាន តួកគី ហើយ ដំណឹង នេះ ក៏បានត្រូវ បញ្ជាក់ ដោយ អ្ន កសង្កេត ការ ណ៍ ដែល ឈរ ជើង នៅ ទីនោះដែរ។ លោកប្រធានាធិបតី តួកគី ថា កង ទ័ព របស់ លោក នឹង ធ្វើ ប្រតិបត្តិ ការ សឹក មួយ កម្ចាត់ ពួក ឧទ្ទាមកួដ សូម បញ្ជាក់ថា ក្រុម កួដ គឺជា សម្ព័ន្ធ មិត្ត របស់ អាមេរិក នៅ ស៊ីរី។

ជាការ កត់ សម្គាល់ សកម្មភាពរបស់ ទួរគី នៅ ពេល នេះ ធ្វើ ឡើង ក្រោយ តែ ប៉ុន្មាន ថ្ងៃ ដែល លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសដក ទ័ព ចេញពី ស៊ីរី។ ការ ប្រកាស របស់ លោក ត្រាំ ធ្វើ ឲ្យ មានការ មិន ពេញចិត្ត រហូត ដល់ រដ្ឋមន្ត្រី ការ ពារជាតិ អាមេរិក សុំ ចុះ ពី តំណាង ហើយ ប្រេសិតពិសេសរបស់អាមេរិកទទួលបន្ទុកកងទ័ពសម្ព័ន្ធមិត្តដើម្បី ប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្ម ក៏ បានលាលែងចេញពីតំណែងដែរ កាល ពី ចុង សប្តាហ៍ កន្លង ទៅនេះ

គួរ ជ្រាប ថា កងទ័ពសម្ព័ន្ធមិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកម្ម នៅ ស៊ីរី និង នៅ អ៊ីរ៉ាក់ មាន ប្រទេស ចំនួន ប្រមាណ ៤០ចូលរួម។ ប្រទេស សម្ព័ន្ធ មិត្តភាគ ច្រើន ជួយ ជាលុយកាក់ គ្រឿ អាវុធ កាំភ្លើង និង ជំនួយ មនុស្សធម៌ជា ដើម។ គឺ មាន តែ អាមេរិក និង បារាំង ទេ ដែល មា នដាក់ ពង្រាយ កងទ័ពដើម្បី ប្រយុទ្ធ នៅទីនោះ ច្រើន ជាង គេ។ ក្រោយ ពី ដំណឹង អាមេរិក ដកទ័ពចេញ ពីស៊ីរី នៅ ថ្ងៃអាទិត្យ ទី ២៣ធ្នូ លោក ប្រធានាធិបតីបារាំង អេម៉ាណុយ អេល ម៉ាក្រុង បាន ថ្លែង ក្តី សោកស្តាយ ជាខ្លាំង។ ហើយ ប្រមុខ រដ្ឋ បារាំង បន្តថា ធ្វើ ជា សម្ព័ន្ធ នឹង គ្នា គួរ តែ ទុកចិត្ត គ្នា និងសម្រប សម្រួល គ្នា  

តាម អ្ន កវិភាគស្ថានការណ៍ ពិភពលោក គេ មើល ឃើញ ថា នៅពេល ដែល អាមេរិក ដកទ័ពចេញពី ស៊ីរី ពិត មែន នោះ ដំណោះស្រាយ ប្រឆាំង នឹង ក្រុម អង្គការ រដ្ឋ អ៊ីស្លាម ជីហាត និង ដំណោះស្រាយ ចំពោះ វិបត្តិ នៅ ស៊ីរី អាច នឹង ត្រូវ ចាប់ផ្តើម ពី ចំណុច សូន្យ ឡើងវិញ។ ពោលគឺ កម្ចាត់ ពួក ជីហាត ក៏ មិន បាន ដាច់ ស្រេច ហើយ វិបត្តិ នៅ ស៊ីរី ក៏ ដោះស្រាយ មិន កើត។ ចំណែក ក្រុម ភាគី វិវាទនៅ មជ្ឈិមបូព៌ា កាន់តែ បាន ចិត្ត និងពឹត តែ ពី ហែក ហួរ គ្នា កាន់តែ ខ្លាំង ៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)