ឥណ្ឌូណេស៊ី៖ ផ្ទុះភ្នំភ្លើង បង្ក ជា រលក យក្ស ស៊ូណាមិ នៅ ចន្លោះ កោះ ស៊ូមាត្រា និង ហ្សាវ៉ា!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឥណ្ឌូណេស៊ី៖ ផ្ទុះភ្នំភ្លើង បង្ក ជា រលក យក្ស ស៊ូណាមិ នៅ ចន្លោះ កោះ ស៊ូមាត្រា និង ហ្សាវ៉ា!!!

24/12/2018

ឥណ្ឌូណេស៊ីុ៖ ​កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ ឥណ្ឌូណេស៊ី បានជួបនឹងគ្រោះធម្មជាតិមួយទៀត បង្កឡើងដោយការផ្ទុះភ្នំភ្លើង នៅក្នុងតំបន់ច្រកសមុទ្រចន្លោះរវាងកោះស៊ូម៉ាត្រា និងកោះហ្សាវ៉ា។ ការផ្ទុះភ្នំភ្លើងនេះ បានបង្កជារលកយក្សស៊ូណាមិ បោកពន្លិច នៅតាមឆ្នេរទាំងសងខាងតំបន់នេះ។ គិតមកត្រឹមល្ងាចថ្ងៃអាទិត្យ ទី២៣ធ្នូ គ្រោះធម្មជាតិនេះ បានបណ្តាលឲ្យស្លាប់មនុស្ស យ៉ាងហោ ចណាស់ ជាង២០០នាក់ របួសជាង៧០០នាក់ និងបាត់ខ្លួនជាច្រើននាក់ផ្សេងទៀត។ អាជ្ញាធរឥណ្ឌូណេស៊ី ព្រួយបារម្ភថា ចំនួនអ្នកស្លាប់ អាចនឹងកើនឡើង លើសនេះ។

ទឹកជោរថ្ងៃ ព្រះ ចន្ទពេញបរមី បន្ថែមជាមួយរញ្ជួយដីបាតសមុទ្រហេតុការណ៍ គឺកើតឡើង នៅក្នុងតំបន់ច្រកសមុទ្រ សុង ដែលជាច្រកចន្លោះរវាងចុងខាង ត្បូង បង្អស់ នៃកោះស៊ូម៉ាត្រា និងចុងផ្នែកខាងលិចនៃកោះហ្សាវ៉ានៅក្នុងសមុទ្រតំបន់ នេះ គឺមានកូនកោះភ្នំភ្លើងជាច្រើន ហើយដែលកាលពីថ្ងៃសៅរ៍ ទី២២ធ្នូ កោះភ្នំភ្លើងមួយ ឈ្មោះ Anak Krakatao បានផ្ទុះចេញ ផ្កាភ្លើង នៅពេលរសៀលម៉ោងប្រហែលជា៤។

បន្ទាប់មកទៀត នៅវេលាម៉ោងប្រមាណជា ៩យប់ រលកស៊ូណាមិ បានបោកពន្លិច តាមឆ្នេរទាំងសងខាងនៃច្រកសមុទ្រនោះ ទាំងខាងកោះស៊ូម៉ាត្រា និងខាងកោះហ្សាវ៉ា។ នៅលើបណ្តាញសង្គម គេឃើញមានការបង្ហោះផ្សាយវីដេអូផ្សេង ដែលគេថតបានហេតុការណ៍មកដល់ យ៉ាងភ្ញាក់ផ្អើលបំផុត នៃរលកស៊ូណាមិ។ ក្នុងចំណោមនោះ មានវីដេអូមួយ ដែលគេកំពុងថតការប្រគុំតន្ត្រី មួយកន្លែង នៅតាមឆ្នេរសមុទ្រស្រាប់តែ រលក ស៊ូណាមិក បានបោកកម្ទេចមកពីក្រោយឆាកប្រគុំតន្ត្រី តែម្តង។ នៅតាមឆ្នេរ ក្នុងខេត្តឡាំប៉ាង ខាងកោះស៊ូម៉ាត្រា ក៏ដូ ចជាឆ្នេរ ខាងក្រុងការីតា ខាងកោះស៊ូហ្សាវ៉ា មា នវីដេអូ និងរូបថត ជាច្រើន ដែលបង្ហាញពីភាពចលាចល ដោយការបាក់រលំអាគារ បង្កឡើងដោយរលកស៊ូណាមិ និងដោយ ការដាច់ចរន្តអគ្គីសនី ក្នុងវេលាយប់ងងិតឈឹង។

បើតាមការអះអាង របស់អាជ្ញាធរគ្រប់គ្រង គ្រោះមហន្តរាយឥណ្ឌូណេស៊ី បានឲ្យដឹងថា រលកយក្សស៊ូណាមិ បានកើតឡើង ដោយសារតែទីមួយគឺ យប់ថ្ងៃសៅរ៍ម្សិលមិញ គឺវាចំថ្ងៃព្រះចន្ទពេញវង្ស ដែលជាធម្មតា ធ្វើឲ្យទឹកសមុទ្រជោរខ្លាំង ហើយទីពីរទៀត គឺវាបូកបន្ថែម ជាមួយនឹងការរំកិលបាក់ស្រុត នូវស្រទាប់ដីបាតសមុទ្រ ដោយសារតែការផ្ទុះភ្នំភ្លើង ក្នុងពេលរសៀល។ គឺហេតុផលទាំង២នេះហើយ ដែលបានបណ្តាល ឲ្យកើតជារលកសមុទ្រស៊ូណាមិ ក្នុងយប់ថ្ងៃសៅរ៍។

ការពិតទៅ ភ្នំភ្លើង Anak Krakatao បានចាប់ផ្តើមបញ្ចេញសញ្ញា ត្រៀមខ្លួននឹងផ្ទុះ មួយសប្តាហ៍មកហើយ។ ផ្សែងខ្មៅ-ប្រផេះ លាយឡំជាមួយផេះ ក្រាសឃ្មិក បានហោះចេញពីភ្នំភ្លើងនេះ ជាច្រើនថ្ងៃមកហើយ។ ហើយទើបតែថ្ងៃសៅរ៍ម៉ោងប្រមាណ៤រសៀល បានវាផ្ទុះចេញផ្កាភ្លើង អស់រយៈពេលប្រមាណជា១៣នាទី។ ក្រោយការផ្ទុះនេះ ប្រជាជននៅក្នុងតំបន់សងខាងច្រកសមុទ្រនេះ មានការព្រួយបារម្ភដែរ ហើយនៅពេលល្ងាចបន្តិច ក៏មានដំណឹងថា មានរលកសមុទ្រកំពស់ខ្ពស់ៗ។

ក៏ប៉ុន្តែអាជ្ញាធរឥណ្ឌូណេស៊ី បានអំពា វនាវ កុំឲ្យប្រជាជនភ័យបារម្ភអី រក្សាការស្ងប់ស្ងាត់ ព្រោះជារលកធំបណ្តាលមកពីទឹកជោរតែប៉ុណ្ណោះ មិនមែនគ្រោះថ្នាក់រលកស៊ូណាមិទេ។ ហេតុដូច្នេះហើយ បានជាប្រជាជន មនុស្សម្នា មិនបានត្រៀមលក្ខណៈមុនទេ ហើយការមកដល់នៃរលកស៊ូណាមិ ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនៅថ្ងៃអាទិត្យនេះ លោក Nugroho តំណាងទីភ្នាក់ងារធរណីសាស្ត្រ របស់ឥណ្ឌូណេស៊ី បានសរសេរសា នៅលើទំព័រTwitter ដោយបានទទួលស្គាល់ថា "អាជ្ញាធរមានការភ័ន្តច្រឡំ ហើយបានសុំទោសផង ចំពោះការភ័ន្តច្រឡំនេះ"

វាពិតណាស់ ដែលថាពាក្យសុំទោសរបស់អាជ្ញាធរនេះ មិនធ្វើឲ្យប្រជាជនស្ងប់ចិត្តទេ។ ការភ័ន្តច្រឡំនេះ បានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសច្រើនរយនាក់។ បើសិនជាអាជ្ញាធរឥណ្ឌូណេស៊ី បានជូនដំណឹង ទាន់ពេលវេលា ដើម្បីជន្លៀសប្រជាជននៅតាមឆ្នេរសមុទ្រ ម្លេះអ្នករងគ្រោះអាចមានតិចជាងនេះឆ្ងាយ។ ការធ្វេសប្រហេសនេះ វាអាចមួយផ្នែក គឺមកពីកង្វះបច្ចេកទេស គ្មានសមត្ថភាព របស់អាជ្ញាធរឥណ្ឌូណេស៊ី ក្នុងការតាមដាន អំពីសកម្ម នៃចលនាស្រទាប់ដីក្រោមសមុទ្រ ដែលរញ្ជួយដោយការផ្ទុះភ្នំភ្លើង។

ឥណ្ឌូណេស៊ី មានភ្នំភ្លើង១២៧ ដែលកំពុងនៅរស់ ធ្វើសកម្មភាពវាមិនមែនជាលើកទីមួយទេ ដែលតំបន់ច្រកសមុទ្រចន្លោះ កោះស៊ូម៉ាត្រា និងកោះហ្សាវ៉ានេះ មានករណីផ្ទុះភ្នំភ្លើង ហើយបង្កជារលកស៊ូណាមិបែបនេះ។ តំបន់នេះ គឺធ្លាប់មានគ្រោះថ្នាក់ធ្ងន់ធ្ងរម្តងរួចមកហើយ។ តំបន់សមុទ្រនេះ មានកោះភ្នំភ្លើងមួយធំឈ្មោះ Krakatao ដែលបានផ្ទុះ កាលពីឆ្នាំ១៨៨៣។ ភ្នំភ្លើងនេះផ្ទុះ បណ្តាលជារលកស៊ូណាមិ សម្លាប់ មនុស្ស ប្រមាណជា៣ម៉ឺន ៦ពាន់នាក់ នេះបើយោងតាមឯកសារប្រវត្តិសាស្ត្រ។ ក្រោយ ការផ្ទុះភ្នំភ្លើងនេះ គេស្រទាប់កំអែលម៉ាក់ម៉ា បានផ្ទុះគរឡើងកើតជាកូនភ្នំភ្លើងតូចៗផ្សេងទៀត ដែលក្នុងនោះ គឺមានកូនភ្នំភ្លើង Anak Krakatao ដែលបានផ្ទុះកាលពីថ្ងៃសៅរ៍នេះឯង។

បច្ចុប្បន្នតំបន់ប្រជុំកូនកោះភ្នំភ្លើង Krakatao នេះ ជាតំបន់ភ្នំភ្លើង ដែលនៅរស់អាចផ្ទុះបានគ្រប់ពេល ក្នុងចំណោមភ្នំភ្លើងទាំងអស់ ១២៧ នៅឥណ្ឌូណេស៊ី។ ដូចយើងដឹងហើយ ថាឥណ្ឌូណេស៊ី ជាប្រទេសប្រជុំកោះ ដែលស្ថិតនៅលើ តំបន់គ្រោះថ្នាក់បំផុត ព្រោះ វា ជាទីប្រសព្វគ្នា នៃស្រទាប់ទ្វីបទាំង៣របស់ផែនដី។ ចំណុចប្រសព្វគ្នានេះ តែងតែកំរើក គ្រប់ពេល ដោយសារតែវារុញគ្នាទៅវិញទៅមក។ ដូច្នេះហើយ បានជាឥណ្ឌូណេស៊ី ស្ថិត នៅ ក្នុង តំបន់មួយ ដែលជាតំបន់មានចលនាស្រទាប់ដីខ្លាំង និងគ្រោះថ្នាក់ជាងគេបំផុត។ ប្រការនេះ គឺតំរូវឲ្យអាជ្ញាធរ ត្រូវតែមានសមត្ថភាព និងបច្ចេកទេសគ្រប់គ្រាន់ ដើម្បី តាមដាន និងប្រកាសអាសន្នដល់ប្រជាជន ឲ្យទាន់ពេលវេលា៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)