ក្រសួង មហាផ្ទៃ ដាក់ ចេញ ផែនការ យុទ្ធសាស្ត្រ ដើម្បី កាត់ បន្ថយ ចំនួន អនីតិជន ក្នុង ពន្ធនាគារ!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួង មហាផ្ទៃ ដាក់ ចេញ ផែនការ យុទ្ធសាស្ត្រ ដើម្បី កាត់ បន្ថយ ចំនួន អនីតិជន ក្នុង ពន្ធនាគារ!!!

24/12/2018

ភ្នំពេញ​៖ ក្រសួង មហាផ្ទៃ បាន ប្រកាស ដាក់ ឲ្យ អនុវត្ត ជា ផ្លូវ ការ ផែនការ យុទ្ធសាស្ត្រ និង ផែនការ ប្រតិបត្តិ ដើម្បី អនុវត្ត ច្បាប់ ស្ដី ពី យុត្តិធម៌ អនីតិជន ពិធី ប្រកាស នេះ ធ្វើ ឡើង កាល ពី ថ្ងៃ សុក្រ ទី ២១ ធ្នូ នៅ ទី ស្ដី ការ ក្រសួង សង្គម កិច្ច ការ ដាក់ ឲ្យ អនុវត្ត ផែនការ យុទ្ធសាស្ត្រ នេះ ត្រូវ បាន សម្តេច ខេង រដ្ឋ មន្ដ្រី ក្រសួង មហាផ្ទៃ ពន្យល់ ថា ធ្វើ ឡើង ដើម្បី កាត់ បន្ថយ ឲ្យ បាន ជា អតិបរមា នូវ ចំនួន ជន ជាប់ ឃុំ នៅ ក្នុង ពន្ធនាគារ ពិសេស អនីតិជន

កង្វះ ហេដ្ឋារចនាសម្ព័ន្ធ ពន្ធនាគារ កម្មវិធី ស្ដារ នីតិសម្បទា ពុំទាន់ មាន គុណភាព និង បញ្ហា បរិស្ថាន អាច បង្ក ផល ប៉ះពាល់ ដល់ សុខភាព ផ្លូវ ចិត្ត និង ធ្វើ ឲ្យ អនីតិជន មិន រាង ចាល ហើយ បែរ ជា ប្រព្រឹត្ត បទ ល្មើស ធ្ងន់ធ្ងរ លើស ដើម ទៀត ក្រោយ ទទួល ឥទ្ធិពល មិន ល្អ ពី ជន ល្មើស ដទៃ ទៀត នៅ ក្នុង ពន្ធនាគារ នេះ គឺ ជា ការ លើក ឡើង របស់ សម្តេច ខេង រដ្ឋ មន្ដ្រី ក្រសួង មហាផ្ទៃ នៅ ក្នុងពិធី ប្រកាស ដាក់ ឲ្យ អនុវត្ត ជា ផ្លូវ ការ ផែនការ យុទ្ធសាស្ត្រ និង ផែនការ ប្រតិបត្តិ ដើម្បី អនុវត្ត ច្បាប់ ស្ដី ពី យុត្តិធម៌ អនីតិជន នៅ ទី ស្ដី ការ ក្រសួង សង្គម កិច្ច មិន ត្រឹម តែ ប៉ុណ្ណេះ លោក បន្ត ទៀត ថា ភាព ចង្អៀត ណែន នៅ ក្នុង ពន្ធនាគារ ក៏ ពុំ ផ្ដល់ លក្ខណៈ អំណោយ ផល និង លក្ខខណ្ឌ សម រម្យ ដល់ ការ ស្ដារ នីតិ សម្បទា អនីតិជន ទំនាស់នឹង ច្បាប់ ផង ដែរ

ដូច្នេះ តាម រយៈ ការ អនុវត្ត ផែនការ យុទ្ធសាស្ត្រ ដែល ដាក់ ចេញ នេះសម្តេច ខេង សង្ឃឹម ថា វា នឹង អាច ជួយ កាត់ បន្ថយ ចំនួន អនីតិ ជន នៅ ក្នុង ពន្ធនាគារ និង ធ្វើ ឲ្យ ប្រព្រឹត្តកម្ម លើ អនីតិជន កាន់ តែ មាន ភាព ល្អ ប្រសើរ ឡើង ដោយ ផ្ដល់ ឱកាស ឲ្យ ពួក គេទទួល បាន សេវា អប់រំ ការ ប្រឹក្សា យោបល់ឲ្យ កែ ប្រែ គំនិត ដើម្បី ក្លាយ ជា ធនធាន ដ៏ មាន តម្លៃ និង មាន ប្រយោជន៍ សម្រាប់ គ្រួសារ និង សង្គម ជាតិ សូម ជម្រាប ជូន ថា នៅ កម្ពុជា អនីតិជន កំពុង ជាប់ ឃុំ មាន ច្រើន ជាង គេ នៅ ពន្ធនាគារ រាជធានី ភ្នំពេញ ខេត្ត សៀមរាប និង ខេត្ត បន្ទាយមានជ័យ។ គិត ត្រឹម ខែ វិច្ឆិកា ឆ្នាំ ២០១៨ ពន្ធនាគារ ទាំង ២៨ នៅ ទូទាំង ប្រទេស កំពុង ឃុំ ឃាំង អនីតិជន ចំនួន ជាង ម៉ឺន ពាន់ នាក់

អង្គការលីកាដូ នៅ ក្នុង របាយការណ៍ សង្ខេប ចេញ ផ្សាយ កាល ពី ខែ តុលា បាន ចាត់ ទុក ការ ឃុំ ខ្លួន អនីតិជន នៅ ក្នុង ពន្ធនាគារ ថា ជា ការ ឃុំ ខ្លួន ដោយ មិន ចាំ បាច់ បើ តាម អង្គការ លីកាដូ អនីតិជន ជា ច្រើន ដែល លីកាដូ បាន សម្ភាស ត្រូវ បាន តុលាការ ឃុំ ខ្លួន បណ្ដោះ អាសន្ន លើស កាល កំណត់ នៃ ច្បាប់ នៅ ពេល ឃុំ ខ្លួន ការ សិក្សា របស់ អនីតិជន ត្រូវ បាន ផ្អាក ហើយ ទំនាក់ទំនង របស់ គេ ជាមួយ គ្រួសារ និង សហគមន៍ ត្រូវ ឃ្លាត ឆ្ងាយ ខណៈ អនីតិជន ខ្លួន ឯង ត្រូវ រស់ នៅ និង រៀន តាម អាកប្បករិយា មិន ល្អ របស់ ជន ជាប់ ឃុំ ជា នីតិជន ថែម ទៀត ៕​​ (អត្ថបទដោយ ទេព វណ្ណះ)