ដេញចាប់រថយន្តឡង់គ្រីស័រ បង្ករឲ្យមានអ្នកស្លាប់ និងរបួសផ្អើរមួយចំហៀងក្រុង!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ដេញចាប់រថយន្តឡង់គ្រីស័រ បង្ករឲ្យមានអ្នកស្លាប់ និងរបួសផ្អើរមួយចំហៀងក្រុង!!!

24/12/2018

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់និង២នាក់ទៀតរងរបួសធ្ងន់ក្រោយពីរថយន្តឡង់គ្រីស័រស៊េរីចាស់មួយគ្រឿង បានបុកឲ្យដួលហើយមានរថយន្តយីឌុបមួយគ្រឿងទៀតមកពីក្រោយកិនបន្ថែមពីលើ ដែលហេតុការណ៍ខាងលើនេះបង្កភ្ញាក់ផ្អើលកាលពីម៉ោង២០និង១៥នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នៅមុខឃ្លាំងស៊ីម៉ង់ត៍ K-cement លើផ្លូវហាណូយ ភូមិពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ សពឈ្មោះ ប៊ុន សេរីរិទ្ធ អាយុ ៣០ឆ្នាំ មុខរបរជាងដែកស្នាក់នៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ  

ចំណែកអ្នករងរបួសធ្ងន់ឈ្មោះ រឿន ភារះ អាយុ១៨ឆ្នាំ មុខរបរជាងដែកស្នាក់នៅភូមិក្បាលដំរី២សង្កាត់ កាកាប២ ខណ្ឌពោធិ៍សែនជ័យរបួសបែកប្រអប់ដៃឆ្វេងធ្ងន់។ ដោយឡែកអ្នកបើករថយន្តយីឌុបមកកិនបណ្តាល ឲ្យជនរងគ្រោះរហូតដល់ស្លាប់ឈ្មោះ រិនជឿន អាយុ២៨ឆ្នាំ ស្នាក់នៅភូមិព្រៃស្វាយ ឃុំរាសី ស្រុកសង្កែ ខេត្តបាត់ដំបង។

ចំណែកអ្នកបើករថយន្តឡង់គ្រីស័របង្ករហេតុ មិនស្គាល់អត្តសញ្ញាណបានបើករថយន្តរត់រហូតដល់ចំណុចដីឡូត៍មួយកន្លែងផ្លូវបេតុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ទើបចាប់បានបន្ទាប់ទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យបុរសម្នាក់ឈ្មោះ ធឹមឈាន អាយុ ៣៧ឆ្នាំ។​


មុខរបររត់ម៉ូតូឌុប រងរបួសធ្ងន់ប្រភពបានឲ្យដឹងថាមុខកើតហេតុ សមត្ថកិច្ចបានប្រកាស់តាមវិទ្យុទាក់ទងថាមានរថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K-0995 បានបើកបុករះអ្នកដំណើរតាមផ្លូវហើយ មិនព្រមឈប់បានព្យាយាមបើកកេចដោយឆ្លងកាត់ខណ្ឌចំនួន៥ ក្នុងនោះមានខណ្ឌទួលគោក សែនសុខ ពោធិ៍សែនជ័យ ព្រែកព្នៅ និងខណ្ឌឫស្សីកែវ ដោយមានកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋដេញតាមពីក្រោយ

សមត្ថកិច្ចប្រាប់ថា ក្រោយពីដេញឆ្លងកាត់ខណ្ឌសែនសុខរថយន្តឡង់គ្រីស័រខាងលើ បានទៅបុកម៉ូតូឌ្រីមសង់មួយគ្រឿងបណ្តាលឲ្យដួលគាប់ជួនមានរថយន្តយីឌុបម៉ាក FUSO ពណ៌ ពាក់ស្លាកលេខ ភ្នំពេញ3A-2673 ដឹកទំនិញ បើកមកពីក្រោយក៏កិនបន្ថែមបណ្តាល ឲ្យអ្នកជិះម៉ូតូអង្គុយក្រោយស្លាប់នៅកន្លែង អ្នកបើកម៉ូតូរបួសបែកប្រអប់ដៃឆ្វេងធ្ងន់ សមត្ថកិច្ចបន្តទៀតថា ក្រោយបង្ករហេតុប៉ុណ្ណឹងហើយរថយន្តឡង់គ្រីស័រដែលបង្ករគ្រោះថ្នាក់ខាងលើ។


មិនបានឈប់ទេព្យាយាមបើករត់ដោយមានសមត្ថកិច្ចដេញតាមចាប់ពីក្រោយរហូតទៅបុកអ្នកជិះម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់នៅភូមិស្វាយប៉ាកសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវទើបរថយន្តខាងលើរត់លែងរួច សមត្ថកិច្ចក៏ចាប់អ្នកបើករថយន្តបង្ករខាងលើ បានបញ្ជូនយកទៅការិយាល័យនគរបាលចរសចរណ៍ជើងគោកតែម្តងក្រោយកើតហេតុ សាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្តតាំងកសាងខាងត្បូង ៕ (អត្ថបទដោយ ទេព វណ្ណះ)