អាងខ្លួនមានលុយ តាមញ៉ែយកសង្សារគេទៅដេកជាមួយ ពេលនាងមិនព្រម ទៅរករឿងមិត្តប្រុសនាង ហើយដកកាំភ្លើងវ៉ៃបែកក្បាល!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាងខ្លួនមានលុយ តាមញ៉ែយកសង្សារគេទៅដេកជាមួយ ពេលនាងមិនព្រម ទៅរករឿងមិត្តប្រុសនាង ហើយដកកាំភ្លើងវ៉ៃបែកក្បាល!!!

24/12/2018

ភ្នំពេញ៖ បុរសម្នាក់ត្រូវជនថោកទាបម្នាក់វ៉ៃនឹងស្នាប់កាំភ្លើងបែកក្បាលហូរឈាមស្រោចខ្លួន ដោយសារតែខឹងតាមទាក់ទងនារីសង្សារបស់ជនរងគ្រោះទៅដេកផ្ទះសំណាក់ជាមួយតែនាងប្រកែក ដែលហេតុការណ៍នេះបង្ករ ឲ្យមានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២២ ខែធ្នូ២០១៨ នៅតាមបណ្ដោយផ្លូវ២៧១ មុខផ្ទះសំណាក់យីហោហ្គ្រីន ផាក ស្ថិតក្នុងភូមិ៦ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បើតាមសម្តីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ជិះម៉ូតូម៉ាក PCX បានមកទាក់ទងសង្សាររបស់ខ្លួនទៅដេកជាមួយមិត្តភក្ដិរបស់គេដែលជាជនដៃដល់ តែនាងប្រកែកមិនព្រមទៅទេ ព្រោះតែនាងមានជនរងគ្រោះជាសង្សាររួចទៅហើយ
ជនរងគ្រោះបានបន្តទៀតថា ជនដៃដល់ធ្លាប់តាមស្រលាញ់សង្សាររបស់គេយូរមកហើយ ហើយតែងតែបបួលនាងទៅដេកតែនាងប្រកែករហូត លុះមកដល់ម៉ោងកើតហេតុ ជនដៃដល់បានបើករថយន្តម៉ាកឡិចស៊ីស RX៣៣០ ពណ៌សមិនចាំស្លាកលេខ មកឈប់នៅមុខផ្ទះសំណាក់ខាងលើ រួចក៏ចុះដើរសំដៅមករូបគេហើយបានដកកាំភ្លើងខ្លីវ៉ៃក្បាលគេចំនួន២ទៅ៣ស្នាប់កាំភ្លើងបណ្ដាលឲ្យបែកក្បាលឈាមហូរស្រោចខ្លួន ភ្លាមៗនោះជនបង្ក រួមនិងមិតភក្ដិបាននាំគ្នាឡើងបើករថយន្ត និងម៉ូតូគេចខ្លួនបាត់ស្រមោល។

ក្រោយពីកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមាន២ ដើម្បីឲ្យសមត្ដកិច្ចជួយអន្តរាគមន៍ ពេលជនរងគ្រោះទៅប៉ុស្តិ៍ ជនរងគ្រោះក៏សុំសមត្ថកិច្ចទៅពេទ្យមើលរបួសសិន ព្រោះអីរូបគេវិលមុខខ្លាំងណាស់ ដោយសារតែឈាមហូរច្រើនពេក រង់ចាំព្រឹកឡើងចាំមកដាក់បណ្ដឹងក៏បាន ៕ (អត្ថបទដោយ ទេព វណ្ណះ)