ជប៉ុនសម្រេចចិត្តទិញសព្វាវុធច្រើនសន្ធឹកសន្ធាប់ពីអាមេរិក ដើម្បីបំប៉នសាច់ដុំ! ព្រោះតែឥទ្ធិពលចិន រុស្ស៊ី និងកូរ៉េខាងជើងកើនឡើងឥតឈប់ឈរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជប៉ុនសម្រេចចិត្តទិញសព្វាវុធច្រើនសន្ធឹកសន្ធាប់ពីអាមេរិក ដើម្បីបំប៉នសាច់ដុំ! ព្រោះតែឥទ្ធិពលចិន រុស្ស៊ី និងកូរ៉េខាងជើងកើនឡើងឥតឈប់ឈរ

18/12/2018
(តូក្យូ)៖ ​យោងតាម​របាយការណ៍​ការពារជាតិ​​របស់រដ្ឋាភិបាល​ជប៉ុន ទីក្រុងតូក្យូនឹង​​ធ្វើការទិញ​បន្ថែម​ទៀត​​នូវ​យន្តហោះ​ចម្បាំង​​បំបាំងកាយ មីស៊ីលរយៈចម្ងាយ​ឆ្ងាយ ព្រមទាំងសព្វាវុធ​ដទៃទៀត ក្នុងអំឡុងពេល​០៥ឆ្នាំខាងមុខ ដើម្បីជួយ​​​​ជ្រោម​ជ្រែង​កងទ័ព​អាមេរិកក្នុងការប្រឈមមុខ​​ជាមួយឥទ្ធិពល ​នៃ​បណ្តា​ប្រទេសជាគូប្រជែង​​នៅ​តំបន់​ប៉ាស៊ី​ហ្វិក​ខាង​លិច​។ នេះបើតាម​ការ​ដកស្រង់​ការផ្សាយចេញពី​សារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។
ផែនការខាងលើ​អាចចាត់ទុកថា ជាសញ្ញាយ៉ាង​ច្បាស់មួយ នៃមហិច្ឆតា​របស់ជប៉ុន ក្នុងការប្រែក្លាយ​ខ្លួនទៅជាមហា​អំណាចខ្លាំងមួយ​នៅក្នុងតំបន់ ខណៈដែល​ការបង្កើនឥទ្ធិពល​យោធាដោយចិន និងការមាន​សន្ទុះឡើងវិញ​​នៃយោធារុស្ស៊ី​ ​​កំពុងមាន​សម្ពាធខ្លាំងទៅលើ​សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្ត​របស់ខ្លួន។
គួរបញ្ជាក់ថា៖ បើតាមរបាយការណ៍​ខាងលើ​ អាមេរិក ចិន កូរ៉េខាងជើង និងរុស្ស៊ី គឺសុទ្ធតែជាប្រទេស​មានឥទ្ធិពល​បំផុត​​ ទៅលើការគិតគូរក្នុង​វិស័យយោធា​របស់ជប៉ុន ដោយចិនដែល​ជាមហាអំណាចសេដ្ឋកិច្ច​ទីពីរ​​លើលោក កំពុងតែ​ធ្វើការ​​ដាក់​​ពង្រាយ​នាវានិងយន្តហោះ​បន្ថែម ដើម្បីស៊ើបការណ៍​​ដែនសមុទ្រក្បែរ​​ប្រទេសជប៉ុន។
ស្របពេលជាមួយគ្នា ​កូរ៉េខាងជើង​​ឯណោះវិញ មិនទាន់បានបំពេញ​តាមពាក្យសន្យា ក្នុងការបោះ​បង់ចោលកម្ម​វិធី​មីស៊ីល​-​នុយ​ក្លេ​អ៊ែរ​​របស់ខ្លួន​ចោល​​នៅ​ឡើយ ខណៈ​រុស្ស៊ី ដែលនៅបន្តឈ្លបការណ៍​​សមត្ថភាពការពារដែនអាកាស​​របស់ជប៉ុន បានឲ្យដឹងថា ខ្លួនទើបតែ​សាងសង់​បន្ទាយ​ទ័ព​ថ្មីៗ នៅលើដែនកោះ​ភាគខាងជើង ដែលរុស្ស៊ី​​ដណ្តើម​យក​បានពីជប៉ុន​កាល​ពីចុងបញ្ចប់នៃសង្រ្គាមលោក​លើកទីពីរ៕