លោក ស៊ី ជិនពីង​ ប្តេជ្ញាបើកចំហប្រទេសចិនឲ្យកាន់តែទូលាយ ដើម្បីជំរុញឲ្យមានវឌ្ឍនភាពកាន់តែខ្លាំង​ក្លាថែមទៀត​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ស៊ី ជិនពីង​ ប្តេជ្ញាបើកចំហប្រទេសចិនឲ្យកាន់តែទូលាយ ដើម្បីជំរុញឲ្យមានវឌ្ឍនភាពកាន់តែខ្លាំង​ក្លាថែមទៀត​

18/12/2018
(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នា​ថ្ងៃ​អង្គារ​នេះ ​បានធ្វើការគូសបញ្ជាក់អំពីការប្តេជ្ញាយ៉ាងមុត​មាំរបស់​ចិន ក្នុង​ការ​បើក​ចំហរ​ខ្លួនឲ្យកាន់ទូលំទូលាយទៅកាន់ពិភពលោក និងក្នុងការលើកកម្ពស់កិច្ចប្រឹងប្រែងរួម ដែលសំដៅ​កសាងសហគមន៍​ដែលមានអនាគតរួមគ្នាតែមួយ សម្រាប់​មនុស្សលោកទាំងមូល។ នេះបើតាមការដក​ស្រង់​ការ​ផ្សាយ​ចេញ​​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងក្នុងសមាជនាឱកាសខួប៤០ឆ្នាំនៃគោលការណ៍​បើកចំហនិងកំណែទម្រង់សេដ្ឋកិច្ចដែលផ្តួច​ផ្តើម​ដោយ​អតីតមេដឹក​នាំចិន លោក តេង ស៊ាវពីង​ លោក ស៊ី បានលើកឡើង​ថា ការអនុវត្តគោលការណ៍នេះ ក្នុងអំឡុងពេល៤០ឆ្នាំកន្លង​ទៅ បានបង្ហាញថា ការបើកចំហបាននាំមកនូវ​វឌ្ឍនភាព ខណៈដែលភាពឯកោផ្តាច់ខ្លួននាំមកនូវការដើរថយក្រោយ។ បើ​តាមលោក ស៊ី ប្រទេសចិន មិនអាចអភិវឌ្ឍន៍​ខ្លួនក្នុងភាព​ឯកោឡើយ ហើយពិភពលោកត្រូវការចិន ដើម្បីសម្រេច​បាន​នូវវិបុលភាពជាសកល៕
គួរបញ្ជាក់ថា៖ ឆ្នាំនេះគឺជាគម្រប់ខួប៤០ឆ្នាំ​នៃ​គោលនយោបាយ​កំណែទម្រង់និងបើកចំហ​​ នៃប្រទេសចិន ដោយវាគឺជា​កម្មវិធីដ៏សំខាន់មួយជាប្រវត្តិសាស្រ្ត ដែលបានជួយប្រែក្លាយចិនដែលធ្លាប់តែជាប្រជាជាតិក្រីក្រមួយ ឲ្យទៅជា​មហា​អំណាច​សេដ្ឋកិច្ចលេខពីរនៅលើពិភពលោក៕