ឃុំខ្លួនបណ្តោះអាសន្ន បុរសម្នាក់ដែលកាត់តវីដេអូមានចិនកាប់គ្នានៅភ្នំពេញ
ភ្នំពេញ៖ លោកស្រី ថ្លាង ផាណែត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជាបណ្ដោះអាសន្ន ចំពោះបុរសម្នាក់ ដែលកាត់តវីដេអូ ថាមានជនជាតិកាប់គ្នា រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នេះបន្ទាប់ពីសាកសួរ តាមនីតិវិធីពេញមួយថ្ងៃ ។
នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាលទ្ធផល នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានតំរុយរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះអ៊ឹង ហ៊ុម ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅ ភូមិតាង៉ូវ សង្កាត់និរោធ ខ័ណ្ឌច្បារអំពៅ។
រាជធានីភ្នំពេញ យកមកសាកសួរបំភ្លឺអំពីបញ្ហាបង្ហោះរូបភាពវីដេអូកាត់ត ក្នុងបណ្តាញសង្គម និយាយពីជនជាតិចិនមួយក្រុម កាន់កាំបិតដាវ ក្នុងភាពយន្តចិនហុងកុង ដែលមានបង្ហាញខ្លឹមសារថាពិតជាមិនធម្មតាមែនឃើញស្រស់ៗ ផ្ទាល់ភ្នែកមែនហើយបងប្អូន បងធំស្រុកចិនចេញប្រយុទ្ធ ដណ្តើមទីក្រុងគ្នាគ្រប់គ្រងក្នុងដីខ្មែរក្នុងគោលបំណងទាក់ទាញការចូលចិត្ត(Like) ចែករំលែក(Share) និងការទស្សនាវីដេអូឲ្យបានច្រើន ដើម្បីខ្លួនបានចំណូលពីបណ្ដាញសង្គមហ្វេសប៊ុក និងGoogle Adsence ឲ្យបានច្រើន ។ ក្នុងនោះយើងបានដកហូតបានវត្ថុតាងរួមមានទូរស័ព្ទ ០១ គ្រឿង កុំព្យូទ័រ០១គ្រឿង កុំព្យូទ័រយួរដៃ០២គ្រឿង ស៊ីមកាត metfone ជាច្រើន និង ឧបករណ៍តបណ្តាញអ៊ិនធឺណែតមួយចំនួន ។
ជនជាប់ចោទ អ៊ឹង ហ៊ុម ត្រូវបានលោក សេង ហៀង ព្រះរាជអាជ្ញារង បើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងក្លែងលិខិតសាធារណៈ និងប្រេីប្រាស់ឯកសារសាធារណៈក្លែង យោងតាមមាត្រា៤៩៥ តាមមាត្រា៦២៩ និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ ៕(អត្ថបទដោយ ទេព វណ្ណះ)

Reviewed by Soeurm Ro
on
12/17/2018
Rating: