សម្តេចតេជោ ហ៊ុន សែន បញ្ជាក់អំពីការចុះ ថ្លៃអគ្គីសនីសម្រាប់អ្នកប្រើប្រាស់តាមផ្ទះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់អំពីការចុះ ថ្លៃអគ្គីសនីសម្រាប់អ្នកប្រើប្រាស់តាមផ្ទះ

18/12/2018
ស្ទឹងត្រែង៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឪកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ចូលរួមពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ នៅវារីអគ្គិសនី​សេសានក្រោម២ នៅ​ខេត្តស្ទឹងត្រែង។ សម្តេចក៏បានបញ្ជាក់អំពីការចុះ ថ្លៃអគ្គីសនីសម្រាប់អ្នកប្រើប្រាស់តាមផ្ទះផងដែរ។

សម្រាប់​ការ​ប្រើប្រាស់​អគ្គិសនី​តាម​ផ្ទះ សម្ដេចតេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា៖

ការ​ប្រើប្រាស់​ពី ១-១០​គីឡូវ៉ាត់​ក្នុង​មួយ​ខែ តម្លៃ​អគ្គិសនី​នឹង​ត្រូវ​ចុះ​ពី ៤៨០​រៀល​នៅ​ឆ្នាំ​២០១៨ ទៅ ៣៨០​រៀល​នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ខាង​មុខ។
ការ​ប្រើប្រាស់​ពី ១១-៥០​គីឡូវ៉ាត់​ក្នុង​មួយ​ខែ តម្លៃ​អគ្គិសនី​នឹង​ត្រូវ​ចុះ​ពី ៦១០​រៀល​នៅ​ឆ្នាំ​២០១៨ ទៅ ៤៨០​រៀល​នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ខាង​មុខ។
ការ​ប្រើប្រាស់​ពី ៥១-២០០​គីឡូវ៉ាត់​ក្នុង​មួយ​ខែ តម្លៃ​អគ្គិសនី​នឹង​ត្រូវ​ចុះពី ៧៧០​រៀល​នៅ​ឆ្នាំ​២០១៨ ទៅ ៦១០រៀល​នៅ​ឆ្នាំ២០១៩ និង​ឆ្នាំ២០២០ ខាង​មុខ។
ការ​ប្រើប្រាស់ពី ២០០​គីឡូវ៉ាត់​ឡើង​ទៅក្នុង​មួយ​ខែ តម្លៃ​អគ្គិសនី​នឹង​ត្រូវ​ចុះ​ពី ៧៧០​រៀល​នៅ​ឆ្នាំ​២០១៨ ទៅ ៧៤០​រៀល​នៅ​ឆ្នាំ​២០១៩ និង ៧៣០​រៀល​នៅ​ឆ្នាំ​២០២០៕ (អត្ថបទដោយ ទេព វណ្ណះ)