ទ័ពអាកាស​អាមេរិក​បើកការវាយប្រហារ​ «ផ្តាច់ជីវិត​ក្រុមសកម្មប្រយុទ្ធ​៦២នាក់» នៅក្នុង​ប្រទេស​សូម៉ាលី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទ័ពអាកាស​អាមេរិក​បើកការវាយប្រហារ​ «ផ្តាច់ជីវិត​ក្រុមសកម្មប្រយុទ្ធ​៦២នាក់» នៅក្នុង​ប្រទេស​សូម៉ាលី

17/12/2018
(ម៉ូហ្គាឌីស៊ូ)៖ សហរដ្ឋអាមេរិក​​បានបញ្ចេញរបាយការណ៍​ក្តៅៗរបស់ខ្លួន នៅថ្ងៃចន្ទដើម​សប្តាហ៍​នេះថា នៅពេលមួយចុង​សប្តាហ៍មុននេះ ប្រតិបត្តិការ​វាយប្រហារតាម​ដែនអាកាស​ចំនួន​០៦លើក ត្រូវបានធ្វើឡើង​នៅលើតំបន់​ភាគនិរតី នៃរដ្ឋធានី​ម៉ូហ្គាឌីស៊ូ និងបាន​ផ្តាច់ជីវិត​ក្រុម​សកម្មប្រយុទ្ធអាល់សាបាអាប់ (al-Shabab) សរុប​៦២នាក់។ នេះបើ​តាម​ការចេញ​ផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨។
ទីបញ្ជាការទ័ពអាមេរិក​ប្រចាំតំបន់អាហ្វ្រិកហៅ​កាត់ថា អាហ្វ្រីខុម (Africom) បាន​បញ្ជាក់ថា ប្រតិបត្តិការ​ទាំង ០៦លើកខាង​លើនេះ ត្រូវបានធ្វើឡើង​កាលពីថ្ងៃសៅរ៍ និង​ថ្ងៃអាទិត្យ​សប្តាហ៍មុន ដោយមានកិច្ចសហការ​ជាមួយរដ្ឋាភិបាល​សូម៉ាលី ទៅលើតំបន់ហ្គាន់ដាហ្សេ (Gandashe) ចម្ងាយ៤៨គីឡូម៉ែត្រ​ នៃភាគនិរតីរដ្ឋធានី​ម៉ូហ្គាឌីស៊ូ។ បូក​សរុបទាំងពីរថ្ងៃនេះ ក្រុមសកម្មប្រយុទ្ធ​អាល់សាបាអាប់សរុប ៦២នាក់​ត្រូវបានសម្លាប់ ក្រោមស្នាដៃយន្តហោះ​ចម្បាំង-ទម្លាក់​គ្រាប់បែក​អាមេរិក។
គួរបញ្ជាក់​ថា៖ តាម​សេចក្តីថ្លែងការណ៍​​របស់រដ្ឋាភិបាល​សូម៉ាលី និងទីបញ្ជាការ​យោធា​​អាមេរិក​ប្រចាំតំបន់​អាហ្វ្រិកថា ការវាយប្រហារ​តាមដែនអាកាស​ខាងលើនេះ គឺជា​ការបំបាក់​មូលដ្ឋានដ៏សុខសាន្ត​របស់ក្រុមសកម្ម​ប្រយុទ្ធជាមុន ដើម្បីបិទឱកាស​មិនឲ្យពួកគេ ធ្វើការ​វាយប្រហារ និងបង្កអំពើភេរវកម្ម​ក្នុងតំបន់នៅថ្ងៃមុខ។ ពួក​សកម្មប្រយុទ្ធ​អាល់សាបាអាប់ គឺជាក្រុមភេរវករ​ដ៏ចម្បងមួយនៅ​សូម៉ាលី ដែលតែងតែបង្កការ​វាយប្រហារ សម្លាប់​មនុស្ស ប្លន់​ជំនួយ​មនុស្សធម៌ និងពង្រីកឥទ្ធិពល​ជាបន្តបន្ទាប់ នៅប្រទេសអាហ្វ្រិកដ៏​ក្រីក្រមួយ​នេះ៕