យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៧ ខែធ្នូ៖ រកឃើញយានយន្ដល្មើសច្បាប់ ៧១៨គ្រឿង និងផាកពិន័យ ៤៧៩គ្រឿង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៧ ខែធ្នូ៖ រកឃើញយានយន្ដល្មើសច្បាប់ ៧១៨គ្រឿង និងផាកពិន័យ ៤៧៩គ្រឿង

17/12/2018
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន​ ៥,៣៥១គ្រឿង
  • រកឃើញល្មើសច្បាប់ ៧១៨គ្រឿង (ម៉ូតូ៧៩%)
  • អប់រំ ២៣៩គ្រឿង និងផាកពិន័យ ៤៧៩គ្រឿង
នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា៖ ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១៧​ ខែធ្នូនេះ
  • ត្រួតពិនិត្យបានចំនួន ២,៩៣៦គ្រឿង
  • អប់រំ ១៣៥គ្រឿង និងផាកពិន័យ ៤១១គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៧ ខែធ្នូនេះ នគរបាលបានត្រួតពិនិត្យយានយន្ត ចំនួន ៧៦,០៦០គ្រឿង
  • រកឃើញយានយន្តល្មើស ១២,៧៨១គ្រឿង (ម៉ូតូ៧៤%)
  • អប់រំ ៤,៧៩១គ្រឿង និងផាកពិន័យ ៧,៩៩០គ្រឿង៕


ប្រភព៖ Fresh News