អូស្ត្រាលី​ចង់ក្លាយជាមហាអំណាចនាំចេញសព្វាវុធធំៗ​ ១ក្នុងចំណោម១០ របស់ពិភពលោក! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អូស្ត្រាលី​ចង់ក្លាយជាមហាអំណាចនាំចេញសព្វាវុធធំៗ​ ១ក្នុងចំណោម១០ របស់ពិភពលោក!

17/12/2018
(កង់បេរ៉ា)៖ រដ្ឋាភិបាល​អូស្ត្រាលី បានប្រកាសថា ខ្លួនកំពុងដើរនៅលើផ្លូវឆ្ពោះ​ទៅកាន់ការសម្រេច​ឱ្យបាននូវគោលដៅ​ ក្លាយជាមហាអំណាចនាំ​ចេញអាវុធទាំង ១០ នៅលើពិភពលោក បន្ទាប់ពី​ក្រុមហ៊ុន​អូស្តាល់ (Austal) មានមូលដ្ឋាននៅភាគខាង​លិចនៃ​ប្រទេសនេះ ទទួល​បានការ បញ្ជាទិញនាវា​ចម្បាំង ០២គ្រឿងសម្រាប់កងនាវា​អាមេរិក។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន សីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នំា២០១៨។
ក្រុមហ៊ុន Austal ដែលជាអ្នកផលិត​នាវាអាលុយមីញ៉ូម​ ឈានមុខគេ​នៅលើ​ពិភពលោក បានឱ្យដឹង​នៅថ្ងៃចន្ទនេះ​ថា ខ្លួននឹងផលិតនាវាចម្បាំង ០២គ្រឿង​សម្រាប់កង​នាវាអាមេរិក ដោយនាវាទាំង ០២គ្រឿងនេះ​កំពុងស្ថិតក្រោម​ការផលិត រីឯនាវា​ចម្បាំង ០៨គ្រឿង​ទៀតត្រូវ​បាន​ប្រគល់រួចរាល់​ហើយ។
បន្ថែមពី​លើនេះ​នាយកប្រតិបត្តិ​ក្រុមហ៊ុន Austal លោក ដេវីដ ស៊ីងឡេថុន (David Singleton) ក៏បាន​បញ្ជាក់ដែរថា តាមរយៈការបញ្ជា​ទិញនាវាចម្បាំង​ទាំង ០២គ្រឿងខាងលើ គឺមានន័យថា ក្រុមហ៊ុន​បានចុះកិច្ចសន្យា​ផលិត​នាវា ១០គ្រឿង​នៅត្រឹម​ឆ្នាំ២០២៥ ខណៈក្រុមហ៊ុន​កំពុងស្ថិតនៅដំណាក់​កាលចរចា​ជាមួយ​ប្រទេស ទ្រីនីដេដ និងតូបាហ្គោ (Trinidad and Tobago) ក្នុងការផលិត​នាវាល្បាត ០២គ្រឿង។
គួរបញ្ជាក់ថា៖ កាលពី​ខែសីហា កន្លងទៅ​ក្រុមហ៊ុន Austal រកបានប្រាក់​ចំណេញជាង ២៧.៩លានដុល្លារ សម្រាប់​ឆ្នាំសារពើពន្ធ២០១៧-​២០១៨ ដែលនេះគឺ​ជាកំណត់ត្រាខ្ពស់បំផុតមួយ​សម្រាប់ក្រុមហ៊ុន និងច្រើនជាង​ទ្វេដងបើធៀប​ទៅនឹងឆ្នាំសារពើពន្ធ២០១៦-២០១៧។

បើតាម​តួលេខ​ពីរបាយការណ៍​​ស្តុកហូម ប្រទេស​ដែលនាំចេញសព្វាវុធធំៗ​បំផុតលើលោក​ទាំង ១០ ប្រចាំឆ្នាំ២០១៧ កន្លងទៅនេះគឺ ១៖ សហរដ្ឋអាមេរិក, ២៖ រុស្ស៊ី, ៣៖បារាំង, ៤៖ អាល្លឺម៉ង់, ៥៖ ចិន, ៦៖ អង់គ្លេស, ៧៖ អេស្ប៉ាញ, ៨៖ អ៊ីស្រាអែល, ៩៖ អ៊ីតាលី និង ១០៖ ហូឡង់ ខណៈអូស្ត្រាលីវិញគឺស្ថិតនៅលេខរៀងទី ១៩ ឯណោះ៕