ហួសចិត្តកំពុងតែវក់និងល្បែងជល់មាន់ ហ៊ោរំពងពេញព្រៃ ស្រាប់តែរត់ព្រលឹងចុងសក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ហួសចិត្តកំពុងតែវក់និងល្បែងជល់មាន់ ហ៊ោរំពងពេញព្រៃ ស្រាប់តែរត់ព្រលឹងចុងសក់

17/12/2018
ខេត្តព្រៃវែង៖ កំពុងតែហ៊ោរសប្បាយកងរំពងពេញព្រៃ ស្រាប់តែកំលាំងអាវុធហត្ថចុះទៅដល់ ធ្វើអោយក្រុមអ្នកវក់និងល្បែងជល់មាន់រាប់សិបនាក់ ផ្អើលរត់ចែកជើងគ្នា ទាំងព្រលឹងចុងសក់ ដោយមិននឹកស្មានថា មានសមត្ថកិច្ចចុះទៅចាប់សោះ ព្រោះបានចរចាររួចអស់ហើយ។

ប្រតិបត្តិការឆ្មក់ចុះបង្ក្រាប ទីតាំងសង្វៀនជល់មាន់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៦ធ្នូ នៅចំណុចភូមិគោកព្រាល ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ កំលាំងអាវុធហត្ថ ដែលចុះប្រតិបត្តិការនេះមានគ្នាចំនួន១២នាក់ ដឹកនាំដោយលោកវរៈសេនីយឯក ញ៉ែម វីរៈជួប មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រៃវែង ដោយប្រើប្រាស់រថយន្ត១គ្រឿង និងម៉ូតូ៥គ្រឿងជាមធ្យោបាយ។

លោកវរៈសេនីយត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តព្រៃវែង បានអោយដឹងថា ក្នុងប្រតិបត្តិការនេះកំលាំងអាវុធហត្ថចាប់បានមាន់ជល់ចំនួន៤ក្បាល មេអាប៉ោងចំនួន៣ និងម៉ូតូអ្នកទៅលេងមាន់ជល់ចំនួន៣៩គ្រឿង វត្ថុតាងទាំងអស់នេះក្រោយពីត្រូវចាប់បាន គឺត្រូវបានបញ្ជូនមកកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែងទាំងអស់ ដើម្បីបំពេញនិតិវិធី។

ដោយឡែកប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឃុំស្មោងជើងនោះ បានប្រាប់អោយដឹងថា ទីតាំងសង្វៀនជល់មាន់នេះ គេបានបើកលេងយូរណាស់មកហើយ ចំណែកសមត្ថកិច្ចក្នុងមូលដ្ឋានវិញ កុំថាឡើយទៅចាប់ សូម្បីតែទៅក្បែរក៏មិនដែលទៅដែរ ព្រោះម្ចាស់សង្វៀននេះគេបានសែនត្រូវអស់ហើយ។

ហើយការចុះបង្ក្រាបរបស់មន្រ្តីអាវុធហត្ថនាពេលនេះ មិនត្រឹមតែធ្វើអោយក្រុមអ្នកញៀននិងល្បែងជល់មាន់ទាំងនោះ ភ័យស្លន់ស្លោរ នាំគ្នារត់បាតជើងសរព្រាតប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើអោយពួកគេគ្រប់គ្នាឆ្ងល់ជាខ្លាំងផងដែរ ហេតុអ្វីមានកំលាំងអាវុធហត្ថចុះចាប់ ក្រែងម្ចាស់សង្វៀនបានដើរសែនត្រូវអស់ហើយតើ ចំណែកអ្នកខ្លះបានអះអាងថា បើសែនត្រូវហើយ គេមិនចុះចាប់ទេ មកពីមិនសែន នាំគ្នាលេងលោតឆត្រ័ថ្ងៃក្រោយអោយរៀង៕ (ដកស្រងអត្ថបទដោយ៖ ទេព វណ្ណះ)