លោក ច័ន្ទ រិទ្ធមេធានី ធ្លាប់ជាតារាភាពយន្តល្បីល្បាញ ប្រែមករត់កង់៣ ដើម្បីចិញ្ចឹមជីវិត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ច័ន្ទ រិទ្ធមេធានី ធ្លាប់ជាតារាភាពយន្តល្បីល្បាញ ប្រែមករត់កង់៣ ដើម្បីចិញ្ចឹមជីវិត

17/12/2018
ភ្នំពេញ៖ លោក ច័ន្ទ រិទ្ធមេធានី ដែលជាតារាភាព យន្តជើងចាស់ ដែលមានភាពល្បីល្បាញនៅក្នុង ទសវត្ស ៨០-៩០ បានធ្លាក់ខ្លួនទៅប្រកបរបររត់ កង់បី។ ក្នុងនោះរូបលោកផ្ទាល់ក៏បានបញ្ជាក់ផង ដែរថា រូបលោកសព្វថ្ងៃរស់នៅ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ក្រុងភ្នំពេញហើយ លោកក៏ពិតជាបានប្រកបរបររត់កង់៣ មែន ពិត។

ហើយសម្រាប់ជីវភាពរបស់គ្រួសារលោក គឺមានភាពសមរម្យ។ លោកក៏ធ្លាប់បានត្រូវខាង ផលិតកម្មមួយចំនួនហៅទៅថតភាពយន្តវិញផង ដែរ ប៉ុន្តែលោកបានបដិសេធ ដោយលោកមិន ទាន់ចង់ចូលទៅប្រឡូកក្នុងសីល្បវិញនោះទេក្នុងនោះលោកបានបន្តថា ធ្លាប់ជាតារាសម្តែង ដែលមានភាពល្បីល្បាញ ប៉ុន្តែបែរមករត់កង់៣ គឺ មានខ្លះមានអារម្មណ៍ខ្មាសអៀន នឹងមិនហ៊ាន ប្រឈមមុខនឹងការពិតផងដែរ។

គួរបញ្ជាក់ផងដែរថា លោកគឺជាកំពូលតារាសម្ដែងដ៏ល្បីល្បាញមួយរូប ក្នុងចំណោមកំពូលតារាជើងខ្លាំងដែលមានដូចជា លោក ទេព រិនដារ៉ូ ខៃ ប្រសិទ្ធ យស បូវណ្ណៈ ឧត្ដម បូទី ។ ល។ បើនិយាយពីរូបសម្បត្តិរបស់លោក ច័ន្ទ រិទ្ធមេធានី គឺជាតារាប្រុសដែលមានរូបរាងសង្ហាត្រូវស្តង់ដា ហើយទស្សនិកជនភាគច្រើន តែងតែនិយាយថាលោកមានមុខមាត់នឹងរូបរាងដូចតារា បូលីវូត ឥណ្ឌា៕ (ដកស្រងអត្ថបទដោយ៖ ទេព វណ្ណះ)