អតីតមន្ត្រី CIA អាមេរិក៖ បើអ៊ីរ៉ង់​ហ៊ានបិទច្រក​សមុទ្រ Hormuz នោះជម្លោះ​ទ្រង់ទ្រាយ​ធំ​នឹងផ្ទុះឡើង​ជាមួយ​អាមេរិក! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អតីតមន្ត្រី CIA អាមេរិក៖ បើអ៊ីរ៉ង់​ហ៊ានបិទច្រក​សមុទ្រ Hormuz នោះជម្លោះ​ទ្រង់ទ្រាយ​ធំ​នឹងផ្ទុះឡើង​ជាមួយ​អាមេរិក!

14/12/2018
(វ៉ាស៊ីនតោន)៖ អតីតមន្ត្រី​ទីភ្នាក់ងារស៊ើបការណ៍​សំងាត់ CIA ផ្នែកប្រឆំាង​អំពើភេរវកម្ម​លោក ហ្វីលីព ជីរ៉ាល់ឌី (Philip Giraldi) បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹង​ប្រឈមមុខដាក់គ្នានៅក្នុងជម្លោះ​ដ៏ក្ដៅគគុក​មួយ បើសិនជាទីក្រុង​តេហេរ៉ង់ហ៊ានបិទច្រក​សមុទ្រ​ហូរមូស (Hormuz) ដែលជាផ្លូវ​ទឹកយុទ្ធសាស្ត្រ​ដ៏សំខាន់ នៃការចរាចរណ៍​កប៉ាល់ដឹកប្រេង​មែននោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨។
លោក Philip Giraldi ធ្វើការកត់សម្គាល់​បែបនេះ នៅក្នុងបទសម្ភាសន៍​ជាមួយ Sputnik និងបន្ទាប់ពីមាន​សេចក្ដីរាយការណ៍​ថា នាវាផ្ទុកយន្ដហោះ​ចម្បាំង​អាមេរិក USS John C. Stennis បានទៅដល់​សមុទ្រអារ៉ាប់ហើយ​ កាលពីថ្ងៃទី០៨ ខែធ្នូ កន្លងទៅ។ លោក Giraldi បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ការបញ្ជូន​នាវាផ្ទុកយន្ដហោះ​ចម្បាំងអាមេរិក​ គឺជា ការបង្ហាញ​កម្លាំង​កំញើញ និងបង្ការការ​វាយប្រហារទុក​ជាមុនណាមួយ​ពីសំណាក់អ៊ីរ៉ង់... ហើយ​ជាពិសេស បើសិនជា​អ៊ីរ៉ង់ធ្វើ​តាមសន្យា​ដោយបិទច្រក​សមុទ្រ Hormuz មែន​នោះ ទីក្រុងវ៉ាស៊ីនតោន និងអ៊ីរ៉ង់នៅត្រូវប្រឈមមុខ​ដាក់គ្នាក្នុងជម្លោះ​មួយដ៏ក្ដៅ​គគុក»
គួរបញ្ជាក់ថា៖ នាវាផ្ទុកយន្ដហោះ​ចម្បាំង​អាមេរិក USS John C. Stennis បានទៅដល់​សមុទ្រអារ៉ាប់ហើយ​កាលពីថ្ងៃទី០៨ ខែធ្នូ កន្លងទៅ ហើយការបញ្ជូននាវាចម្បាំងនេះ ធ្វើឡើង​ក្រោយរដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ ចោទប្រកាន់​អ៊ីរ៉ង់ថា បានបាញ់សាកល្បង​មីស៊ីលរយៈចំងាយ​មធ្យមមួយគ្រាប់ មានសមត្ថភាព​បំពាក់ក្បាលគ្រាប់​នុយក្លេអ៊ែរ អាចបាញ់ដល់ផ្នែក​ខ្លះនៃទ្វីបអឺរ៉ុប៕