​សហរដ្ឋអាមេរិកនឹងបង្កើនកិច្ចសហការជាមួយ​​ក្រិក ដើម្បីទប់ទល់ការនាំចេញថាមពលរបស់រុស្ស៊ីនៅតំបន់អឺរ៉ុប - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

​សហរដ្ឋអាមេរិកនឹងបង្កើនកិច្ចសហការជាមួយ​​ក្រិក ដើម្បីទប់ទល់ការនាំចេញថាមពលរបស់រុស្ស៊ីនៅតំបន់អឺរ៉ុប

14/12/2018
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងខិតខំប្រឹងប្រែងលើកកម្ពស់កិច្ចសហ​ប្រតិបត្តិការជាមួយ​ប្រទេស​ក្រិក ដើម្បីទប់ទល់នឹង​ការនាំចេញថាមពលរបស់រុស្ស៊ី នៅតំបន់អឺរ៉ុប។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨។
នៅក្នុងកិច្ចប្រឹងប្រែង​ដើម្បីទប់ទល់នឹងវិស័យនាំចេញថាមពលរបស់រុស្ស៊ីទៅកាន់​ប្រទេសអឺរ៉ុប សហរដ្ឋអាមេរិក​នាថ្ងៃ​ព្រហស្បតិ៍សប្តាហ៍នេះ បានរំលេចក៏ដូចជាកោតសរសើរ​ចំពោះតួនាទីនៃ​ប្រទេសក្រិក ក្នុងការធ្វើពិពិធកម្ម​ប្រភពធនធាន​ថាមពល​ក្នុងតំបន់អឺរ៉ុប ហើយទីក្រុងវ៉ាស៊ីនតោន ក៏បានពិចារណាបង្កើនសហប្រតិបត្តិការ​របស់ខ្លួនក្នុង​វិស័យ​ថាម​ពលជាមួយ​ទីក្រុងអាតែនផងដែរ។

​បើតាមសេចក្តីថ្លែងការណ៍​របស់​អនុអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo និងរដ្ឋមន្រ្តីការបរទេសស្តីទីរបស់ក្រិកលោក George Katrougalos បានបើកជាលើកដំបូងនូវ​កិច្ច​សន្ទនា​យុទ្ធ​សាស្រ្ត​អាមេរិក-ក្រិក និងបានបញ្ជាក់ជាថ្មីម្តងទៀតនូវ​ការប្តេជ្ញារបស់ប្រទេសទាំងពីរ​ក្នុង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេ​ភាគី​លើវិស័យសំខាន់ៗ ជាពិសេសគឺវិស័យថាមពល។​
គួរបញ្ជាក់ថា៖ កាលពីដើមសប្តាហ៍នេះ មន្រ្តីជាន់ខ្ពស់​នៃវិស័យថាមពលអាមេរិក លោក Frank Fannon ក៏បានទទូ​ចឱ្យប្រជាជាតិអឺរ៉ុបបោះបង់ចោល​កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីទាក់ទិននឹងគម្រោង​បណ្តាញផ្គត់ផ្គង់ឧស្ម័នឈ្មោះថា Nord Stream 2 ផងដែរ ដោយថាវាគឺជា​ឧបករណ៍នយោបាយរបស់រុស្ស៊ី ដើម្បីបង្កើនឥទ្ធិពលនៅអឺរ៉ុប។

ទន្ទឹមនឹងនេះ​​សភាអាមេរិក ត្រូវគេរាយការណ៍ថា កំពុងតែពិចារណាអំពីការចាត់វិធាន​ប្រឆាំងនឹងគម្រោងនេះ រួម​មាន​ការ​ដាក់​ទណ្ឌ​កម្មជាដើម។ គម្រោង Nord Stream 2 ជាបណ្តាញផ្គត់ផ្គង់ឧស្ម័នធម្មជាតិ​ធំទីពីររបស់រុស្ស៊ី ដើម្បី​នាំ​ចេញឧស្ម័នទៅ​កាន់អឺរ៉ុបតាមបាតសមុទ្របាល់ទិក ដោយពុំចាំបាច់ឆ្លងកាត់​អ៊ុយក្រែន បេឡារុស ប៉ូឡូញ ព្រមទាំង​ប្រទេស​​អឺរ៉ុបខាងកើ​ត​​និង​ប្រទេសតំបន់បាល់ទិកឡើយ៕