លោក Bolton៖ សហរដ្ឋអាមេរិកនឹងទប់ស្កាត់ការពង្រីកឥទ្ធិពលរបស់ចិន និងរុស្ស៊ី នៅអាហ្រិ្វក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក Bolton៖ សហរដ្ឋអាមេរិកនឹងទប់ស្កាត់ការពង្រីកឥទ្ធិពលរបស់ចិន និងរុស្ស៊ី នៅអាហ្រិ្វក

14/12/2018
(ប៉េកាំង)៖ សហរដ្ឋអាមេរិកមានផែនការទប់ស្កាត់ការពង្រីកឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយយ៉ាងឆាប់រហ័សរបស់ចិន និងរុស្ស៊ីនៅក្នុងតំបន់អាហ្រ្វិក។ នេះគឺជាការលើកឡើងរបស់លោក John Bolton ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨។

ការលើកឡើងបែបនេះរបស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton ធ្វើឡើងនៅក្នុងសុន្ទរកថានៅឯវិទ្យាស្ថាន Heritage Foundation មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍សហ្ដហ៍នេះ។​ ថ្លែងនាឱកាសនោះ លោក Bolton បានគូសបញ្ជាក់ដូច្នេះថា៖«ចិន និងរុស្ស៊ី កំពុងពង្រីឥទ្ធិពលរបស់ពួកគេទាំងសេដ្ឋកិច្ច និងនយោបាយនៅទូទាំងតំបន់ អាហ្រិ្វក...ប៉ុន្តែសហរដ្ឋអាមេរិកនឹងចាត់វិធានការទប់ស្កាត់​ ជាមួយការផ្តោតលើអទិភាពមុនគេ នោះគឺការអភិវឌ្ឍទំនាក់ទំនង​សេដ្ឋកិច្ចជាមួយបណ្ដាប្រទេសអាហ្រ្វិក ដើម្បីបង្កើតឱកាសសម្រាប់អ្នកវិនិយោគអាមេរិក និងការពារឯករាជ្យភាពនៃបណ្ដា ប្រទេសអាហ្វ្រិកឱ្យស្របទៅតាមផលប្រយោជន៍សន្តិសុខជាតិអាមេរិក»
បន្ថែមពីលើនេះ លោក Bolton ក៏បានចាត់ទុកផងដែរថា ការអនុវត្តពាណិជ្ជកម្មរបស់ចិន និងរុស្ស៊ីគឺមានភាពពុករលួយ និង មានលក្ខណៈជាការប្រម៉ាញ់។ តែជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បានអះអាងថា​កិច្ចសហ​ប្រតិបតិ្តការរបស់ចិនជាមួយតំបន់អាហ្រ្វិក គឺមានបំណងជួយអភិវឌ្ឍទ្វីបអាហ្វ្រិកតែប៉ុណ្ណោះ។ «នៅពេលដែលយើង​និយាយពីកិច្ចសហប្រតិបត្តិការជាមួយអាហ្រ្វិក គឺយើងនិយាយពីអ្វីដែលអាហ្វិ្រកត្រូវការ...តែមនុស្សនៅសហរដ្ឋអាមេរិក​មួយចំនួននិយាយតែពីផលប្រយោជន៍អាមេរិក ដោយមិនបានគិតពីអាហ្រ្វិកឡើយ»។ នេះជាការបញ្ជាក់របស់លោក Lu Kang នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅថ្ងៃសុក្រនេះ។

គួរបញ្ជាក់ថា៖ ចិនត្រូវបានគេមើលឃើញថា​បាននិងកំពុងពង្រីកឥទ្ធិពលកាន់តែខ្លាំង នៅក្នុងតំបន់អាហ្វ្រិកតាមរយៈ​គោលនយោបាយសេដ្ឋកិច្ច«ខ្សែក្រវាត់ និងផ្លូវ» របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលបានផ្ដល់ជំនួយរាប់ពាន់លាន ដុល្លារសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងបណ្ដាប្រទេសអាហ្វ្រិក ដែលកំពុងមានទំនាក់ទំនងមិនសូវល្អជាមួយ លោកខាងលិច៕