នាឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអញ្ជើញតាម
ដានទស្សនា និងស្តាប់ដោយយកចិត្តទុកដាក់ពីម្ចាស់គម្រោងអភិវឌ្ឍន៍ទីក្រុងវិស្សមកាលទេសចរណ៍តារាសាគរនេះ។ តាមរយៈការធ្វើបទបង្ហាញ នៅទីនេះគឺបាន និងកំពុងមានគម្រោងវិនិយោគធំៗជាច្រើន ដូចជាព្រលានយន្តហោះ ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ សណ្ឋាគារផ្កាយ៥ ខុនដូរ បឹងកាឡូ ទីលានវាយកូនគោល អគារការិយាល័យ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសួនកំសាន្តខ្នាតអន្តរជាតិ និងគម្រោងផ្សេងៗជាច្រើនទៀត។ គម្រោងទីក្រុងវិស្សមកាលទេសចរណ៍នៅខេត្តកោះកុងដ៏ធំបែបនេះ គឺបានទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើនថែមទៀតមកកាន់កម្ពុជា។
បន្ទាប់ពីតាមដានទស្សនាដោយយកចិត្តទុកដាក់អំពីគម្រោងអភិវឌ្ឍន៍តំបន់វិស្សមកាលទេសចរណ៍តារាសាគររួចហើយ សម្ដេចតេជោនាយករដ្ឋមន្ត្រីនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានអញ្ជើញពិសារអាហារថ្ងៃត្រង់ ដែលរៀបចំដោយក្រុមហ៊ុននៃប្រទេសចិន មុននឹងអញ្ជើញធ្វើដំណើរឆ្ពោះទីកាន់ទីរួមខេត្តកោះកុងដើម្បីត្រៀអញ្ជើញបើកពិធីបុណ្យសមុទ្រដែលនឹងប្រព្រឹទ្ធទៅនៅថ្ងៃស្អែកនេះ៕
(ប្រភព៖ Samdech Hun Sen, Cambodian Prime Minister)