ស្លាប់២នាក់ករណីរថយន្តកុងតឺន័រ បុកជាមួយម៉ូតូយ៉ាងពេញទំហឹង នៅខណ្ឌដង្កោ!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្លាប់២នាក់ករណីរថយន្តកុងតឺន័រ បុកជាមួយម៉ូតូយ៉ាងពេញទំហឹង នៅខណ្ឌដង្កោ!!!

14/12/2018
ភ្នំពេញ៖ បុរស២នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង០០:១០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវ២១៧ចំការដូង ស្ថិតនៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

រវាងរថយន្តនិងម៉ូតូ ជនរងគ្រោះ ទី១- ឈ្មោះ រិន សារ៉េន ភេទប្រុស អាយុ២៤ឆ្នាំ(ស្លាប់) មុខរបរ កម្មករដើររោងការ រស់នៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។
ទី២- ឈ្មោះ រុំ ភេទប្រុស អាយុ២០ឆ្នាំ(ស្លាប់) មុខរបរ កម្មករដើររោងការ រស់នៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។រីឯតៃកុងរថយន្តមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។

រថយន្តម៉ាក HINO ពណ៌សលាយឆ្នូតបៃតងខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3A-7325 ជាប្រភេទរថយន្តសណ្តោងកុងតាន័រ កន្ទុយពាក់ស្លាកលេខ ភ្នំពេញ 4A-0129 ជារបស់ក្រុមហ៊ុនផែស្ងួត ( សុកន) ។
ម៉ូតូម៉ាក SUZUKI Smash ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Y-9402 បច្ចុប្បន្ន: សពត្រូវបានសមត្ថកិច្ចប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និង ម៉ូតូ យកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ៕ (អត្ថបទដោយ ទេព វណ្ណះ)