រន្ធត់ណាស់ ប្តីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រន្ធត់ណាស់ ប្តីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯង

14/12/2018
ខេត្តកំពង់ធំ៖ យោងតាមប្រភពរបស់នាយកដ្ឋានព្រហ្មទណ្ឌ បានរាយការណ៍ឲ្យដឹងថា កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ប៉ុន្មានម៉ោងមុននេះ មានករណីប្តីបាញ់សម្លាប់ប្រពន្ធ ស្លាប់យ៉ាងអាណោចអាធម រួចហើយប្តីរូបនោះ បានបាញ់សម្លាប់ខ្លួនឯង ដោយបានប្រើប្រាស់កាំភ្លើងម៉ាករ៉ូឡូ ដោយហេតុការណ៍នេះ បានកើតឡើងនៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

បុរសជាប្តីនិងជាជនបង្ក មានឈ្មោះ ហេង សុវណ្ណារ៉ា ហៅឡឹង ចំណែកប្រពន្ធដែលប្តីបាញ់ស្លាប់ មានឈ្មោះ ស៊ុន ពៅ ហើយមូលហេតុនៃការបាញ់សម្លាប់ប្រពន្ធ យ៉ាងសាហាវព្រៃផ្សៃនេះ ត្រូវបានអ្នកជិតខាងប្រាប់ថា បណ្តាលមកពីភ្លើងប្រចណ្ឌ តែចំពោះរឿងហេតុលំអិតបែបណានោះ នៅមិនទាន់ដឹងច្បាស់ផ្លូវការនៅឡើយនោះទេ ៕

(ព័ត៌មានបន្តែម)ហេតុផលដែលបណ្តាលឲ្យប្តី បាញ់សម្លាប់ប្រពន្ធ គឺព្រោះតែកភ្លើងប្រចណ្ឌ!!!
ខេត្តកំពង់ធំ៖ ករណីប្តីបាញ់សម្លាប់ប្រពន្ធ កាលពីប៉ុន្មានម៉ោងមុននេះ បានធ្វើឲ្យកក្រើកនៅក្នុងទឹកដីក្រុងស្ទឹងសែន ខេត្តកំពង់ធំ ហើយត្រូវបានព័ត៌មានបឋមធ្វើការសន្និដ្ឋានថា គឺព្រោះតែភ្លើងប្រចណ្ឌ ទើបបណ្តាលឲ្យប្តីដាច់ចិត្តសម្លាប់ប្រពន្ធបែបនេះ ។

យោងតាមការឲ្យដឹង ពីលោកឧត្តមសេនីយ៍ ទិត សំណាង ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលខេត្តកំពង់ធំ បានប្រាប់ថា ក្រោយពីមានហេតុការណ៍នេះភ្លាម លោកបានដឹកនាំកម្លាំងជំនាញ ចុះទៅកន្លែងកើតហេតុភ្លាមៗផងដែរ ដោយក្នុងនោះមានកម្លាំងផ្នែកសឹករងក្រុងស្ទឹងសែន កងរាជអាវុធហត្ថខេត្ត និងប៉ុស្តិ៍រដ្ឋបាលបាល័ង្គ រួមទាំងក្រុមគ្រូពេទ្យ ដើម្បីចុះទៅធ្វើការពិនិត្យកោសល្យវិច្ច័យផងដែរ ។

ក្រោយពីធ្វើការត្រួតពិនិត្យ កោសល្យវិច្ច័យរួចរាល់ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ពិតជាមានជម្លោះរឿងស្នេហាពិតមែន ដោយខាងប្តីបានប្រចណ្ឌប្រពន្ធ តែគេនៅមិនទាន់ដឹងនៅឡើយទេថា តើបុរសជាប្តី ប្រចណ្ឌប្រពន្ធជាមួយនិងនរណានោះឡើយ ហើយក៏បានឈានដល់ការបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន ដោយអាវុធខ្លី ចំនួន៥គ្រាប់ ហើយកាំភ្លើងខ្លីនោះ គឺប្តីបានលាក់ទុកកាលពីសម័យធ្វើជាកងកម្លាំងប្រដាប់អាវុធមកម្ល៉េះ ។

ចំណែកឯបងស្រីបង្កើតរបស់សព បានឲ្យដឹងដែរថា ប្តីប្រពន្ធមួយគូរនេះ ធ្លាប់បានឈ្លោះគ្នាជាញឹកញាប់ ហើយមួយរយៈចុងក្រោយនេះ ប្តីឈ្មោះស៊ុន ពៅ ធ្លាប់បានច្របាច់.កប្រពន្ធស្ទើរតែស្លាប់ម្តងរួចមកហើយ តែកាលនោះត្រូវបានបងប្អូនចូលទៅឃាត់ទាន់ពេលវេលា ហើយរូបគាត់ជាបងស្រី បានប្រាប់ប្អូនស្រីដែលត្រូវប្តីបាញ់សម្លាប់នោះថា ឲ្យតមមាត់តមសម្តីខ្លះទៅ ខ្លាចក្រែងមានរឿងធំកើតឡើងទៀត ។ លុះដល់ពេលកើតហេតុ ក៏មានការឈ្លោះប្រកែកគ្នាឡើង ហើយស្រាប់តែគេបានឮសូរសំលេងកាំភ្លើងជាច្រើនគ្រាប់ ហើយជនរងគ្រោះជាប្រពន្ធ បានដេកស្លាប់យ៉ាងអាណោធអាធម ហើយបុរសជាប្តី ក៏បានបាញ់ខ្លួនឯងស្លាប់តាមប្រពន្ធផងដែរ ។

ក្រោយពីធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចក៏បានប្រគល់សាកសពប្តីប្រពន្ធទាំង២ ឲ្យទៅសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ (អត្ថបទដោយ ទេព វណ្ណះ)